Thursday, June 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើលពេញបន្ទប់ជួល ប្រទះឃើញបុរសជាមន្រ្តីយោធាម្នាក់ស.ម្លាប់ខ្លូន

ភ្នំពេញ ៖ បុរសជាមន្ត្រីយោធាម្នាក់បានសម្រេចបញ្ចប់ជីវិតខ្លួនឯង ដោយយកខ្សែច.ងកស.ម្លាប់ខ្លួន ក្នុងបន្ទប់ជួល បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋជិតខាង និងសមត្ថកិច្ចចុះមកពីទីតាំងកើតហេតុភ្លាមៗ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះដែរ បានកើតឡើងនៅវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សពមានឈ្មោះ នុត សំអាង អាយុ៣៩ឆ្នាំ មុខរបរ ជាមន្រ្តីយោធា នៅកងយោធពលខេមរភូមិន្ទ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។

បើយោងតាមការបញ្ជាក់ពីបុរសម្នាក់ សុំមិនបញ្ចេញឈ្មោះ រស់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុខាងលើ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុដោយរូបគាត់ និងអ្នករស់នៅបន្ទប់ជួលជាប់គ្នា ឆ្ងល់មិនឃើញ បុរសជាមន្រ្តីយោធារូបនោះ ចេញពីក្នុងបន្ទប់ ទាំងដែលទ្វារបានខ្ទាស់គន្លឹះពីខាងក្នុង និងបិទបង្អួចជិតឈឹង មិនឃើញចេញមកលេងនៅខាងក្រៅ មួយសន្ទុះក្រោយមកពួកគាត់ក៏នាំគ្នាអើតមើល តាមចន្លោះបង្អួច មើលទៅខាងក្នុងស្រាប់តែឃើញបុរសរូបនោះ បានធ្វើអត្ត.ឃាតដោយ យកកន្សែងច.ងកស.ម្លាប់ខ្លួននៅក្នុងបន្ទប់បាត់ទៅហើយ ក្រោយមកពលរដ្ឋជិតខាង ក៏បាននាំគ្នាទាក់ទងទៅ សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។

បន្ទាប់ពីកើតហេតុខាងលើមន្ត្រីសមត្ថកិច្ចមូលដ្ឋាន សង្កាត់ច្បារអំពៅទី២ ក៏បានចុះទៅដល់រួចយកខ្សែហ៊ុំព័ទ្ធទីតាំងសព នឹងទាក់ទងទៅខាងមន្ត្រីផ្នែកជំនាញចក្ខុកោសល្យវិច័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យចុះមកពិនិត្យទៅលើសព ។ ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យរួចឃើញថា សពពិតជាស្លា.ប់ដោយ អត្ត.ឃាត ច.ងកស.ម្លាប់ខ្លួនឯងពិតប្រកដមែន។ រួចធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធដោយ ៖ សា មេត

×