Thursday, June 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក Andrew Byersឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកជួបជាមួយមន្រ្ដីយោធា និងមន្រ្ដីរាជរដ្ឋាភិបាល ក្នុងអំឡុងទស្សនកិច្ច នៅកម្ពុជា

ភ្នំពេញះ ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជាបានចេញសេចក្ដីប្រកាសព័ត៌មាន​​ ឲ្យដឹងថា លោក Andrew Byers ឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាស៊ីភាគខាងត្បូង និងអាស៊ីអាគ្នេយ៍ មានកិច្ចប្រជុំប្រកបដោយការស្ថាបនា ជាមួយមន្រ្តីយោធា និងមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអំឡុងទស្សនកិច្ចរយៈពេលពីរថ្ងៃនៅកម្ពុជា ពីថ្ងៃទី ២៤-២៥ ខែមិថុនា ឆ្នាំ ២០២៥។

លោកឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិ Byers បានជួបជាមួយឯកឧត្ដមឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការនៃកងទ័ពជើងទឹកកម្ពុជា ឯកឧត្ដមឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្ដមឧត្តមសេនីយ៍ឯក សួន សំណាង ប្រធានក្រុមសម្របសម្រួលសហប្រតិបត្តិការយោធា និង ឯកឧត្ដមឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត នាយកនាយកដ្ឋានទាក់ទងអន្តរជាតិ នៃក្រសួងការពារជាតិ។ ជាមួយគ្នានេះ លោក Andrew Byers ថែមទាំងបានជួបជាមួយលោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរាជធានីភ្នំពេញ។

នៅក្នុងកិច្ចប្រជុំជាមួយមន្រ្ដីយោធា និងមន្រ្ដីរាជរដ្ឋាភិបាលកម្ពុជានោះ លោក Byers ឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក និងមន្រ្តីជាន់ខ្ពស់កម្ពុជាបានពិភាក្សាអំពីជំហានបន្ទាប់ក្នុងការពង្រឹងទំនាក់ទំនងយោធា រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា បន្ទាប់ពីកិច្ចពិភាក្សារវាងមន្រ្តីនៃក្រសួងការពារជាតិអាម៉េរិក និងក្រសួងការពារជាតិកម្ពុជា នៅឯកិច្ចពិភាក្សា Shangri-La នាប្រទេសសិង្ហបុរី កាលពីខែមុន។ ភាគីទាំងពីរក៏បានពិភាក្សាផងដែរ អំពីផែនការអនាគត សម្រាប់ទស្សនកិច្ចឯកឧត្ដមរដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក មកកាន់ប្រទេសកម្ពុជាដើម្បីមើលការចូលចតជាលើកដំបូង នៃនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ដែលត្រូវបានបើកឡើងវិញ នៅឆ្នាំនេះ។ នេះគឺជាទស្សនកិច្ចប្រកបដោយផ្លែផ្កា ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ក្នុងវិស័យការពារជាតិ។

ក្នុងឱកាសនោះ លោកឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិ Byers បានជួបជាមួយអតីតនិសិ្សតយោធា ដែលធ្លាប់ចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរផ្នែកជំនាញយោធានៅសហរដ្ឋអាមេរិក ហើយទស្សនាទីតាំងនានាក្នុងមូលដ្ឋាន សមុទ្ររាម ដែលស្ថិតនៅឆ្នេរភាគខាងត្បូងនៃប្រទេសកម្ពុជា។

ក្រសួងការបរទេស បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Andrew Byers ឧបការីរងទទួលបន្ទុកអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍នៃក្រសួងការពារជាតិអាម៉េរិក អមដោយគណៈប្រតិភូ ដើម្បីផ្លាស់ប្តូរ ទស្សនៈលើ វិធីសាស្រ្តក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សហរដ្ឋ
អាម៉េរិក។

ភាគីទាំងពីរ បានឯកភាពលើសារៈសំខាន់នៃការបង្កើនការផ្លាស់ប្តូរកម្រិតខ្ពស់។ ថ្នាក់ដឹកនាំទាំងពីរក៏បានអះអាងពីការប្តេជ្ញាចិត្តរួមគ្នាជាថ្មីក្នុងការពង្រឹងសន្ទុះនៃកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត តាមរយៈវិស័យការពារជាតិនិងវិស័យផ្សេងៗទៀត ខណៈពេលដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី៧៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំនេះ។៕ រក្សាសិទ្ធដោយ : សុទ្ធលី

×