កំពង់ស្ពឺ ៖នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសមរបស់លោកជំទាវ វ្លាដាំងកា អាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ (អ.ស.ប.) តែងតាំងថ្មី ប្រចាំកម្ពុជា ក្នុងឱកាសប្រគល់លិខិតសារតាំងរបស់លោកជំទាវ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្ដៅ និងសម្ដែងការអបអរសាទរចំពោះ លោកជំទាវ វ្លាដាំងកា អាន់ឌ្រេវ៉ា ដែលត្រូវបានតែងតាំងជាអ្នកសម្របសម្រួលថ្មីរបស់ប្រព័ន្ធ អ.ស.ប. ប្រចាំកម្ពុជា។ ភាគីទាំងពីរ បានផ្លាស់ប្ដូរយោបល់លើការរួមចំណែកដ៏យូរអង្វែងរបស់ អ.ស.ប. ចំពោះការជួយអភិវឌ្ឍប្រទេសកម្ពុជា និងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹងភាពជាដៃគូកម្ពុជា-អ.ស.ប. ស្របតាមវិស័យអាទិភាពជាតិ៕រក្សាសិទ្ធដោយ៖សុទ្ធលី





