Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាពជាដៃគូរវាងអូស្ត្រាលី និងកម្ពុជាជួយពង្រីកការទទួលបានទឹកស្អាតប្រើប្រាស់

ភ្នំពេញ ៖ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានចេញផ្សាយព័ត៌មាននាថ្ងៃទី២១ខែមករានេះ បានឲ្យដឹងថា ជំនួយរបស់អូស្ត្រាលីបានជួយដល់ប្រជាជនកម្ពុជានៅតំបន់ជនបទជាង ១,២ លាននាក់ ឲ្យទទួលបានទឹកស្អាត។ ថ្ងៃនេះ យើងបានឈានមកដល់ចំណុចសំខាន់មួយទៀត ជាមួយនឹងការសម្ពោធដាក់ឱ្យដំណើរការស្ថានីយ៍ផ្គត់ផ្គង់ទឹកស្អាត និងបណ្តាញចែកចាយទឹកស្អាតថ្មី នៅស្រុកតាំងគោក ខេត្តកំពង់ធំ ក្រោមអធីបតីភាពរបស់ ឯកឧត្តម ហែម វណ្ណឌី និងលោកឯកអគ្គរដ្ឋទូត យីប( Derek Yip) ។

ប្រព័ន្ធដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុនឹងនាំមកនូវទឹកស្អាតដែលមានសុវត្ថិភាពដល់ប្រជាពលរដ្ឋចំនួន ១០ ០០០ នាក់ សាលារៀនចំនួន ៤ និងមណ្ឌលសុខភាពចំនួន១ ដែលជួយជម្រុញកម្ពុជាឱ្យសម្រេចបានគោលដៅក្នុងការទទួលបានទឹកស្អាតជាសកលក្នុងឆ្នាំ ២០៣០ ។

ឯកឧត្តមរដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូត ក៏បានជួបប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មខ្នាតតូច ដែលទទួលបានអត្ថប្រយោជន៍ពីការទទួលបានទឹកស្អាតប្រើប្រាស់នេះផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×