Monday, March 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាពយន្តដុំរឿង«ខ្សែចងក» ដ្បិតតែឈុតឆាកលងរន្ឋត់ភ័យ តែផលិតករបំផុសតម្លៃលើកស្ទួយភ្លេងពិណពាត្យខ្មែរ

ភ្នំពេញ ៖ តារាប្រុសស្រីជាច្រើនថ្មីចាស់ បានបង្ហាញវត្តមនដ៍ស្រស់សោភា ក្នុងការចូលរួមអបអរការផលិតរឿងខ្មែរមួយរឿងទៀត កសាងដោយផ្ទាល់ពីផលិតករកូនខ្មែរ។ នោះជាវណ្ណកម្មដំបូង របស់ផលិតកម្មPDS ដែលបានចំណាយដើមទុន សាងភាពយន្តដំបូងរបស់ខ្លួន ដើម្បីចូលរួមលើកស្ទួយវិស័យភាពយន្តខ្មែរ ដែលបានបោះជំហ៊ានទៅមុខ។ នេះជាការស្ទាបស្ទង់លើកទី១ ព្រមទាំងត្រៀមពាំនាំយកភាពយន្តបន្ទាប់មក បង្ហាញទស្សនិកជនទៀត។

ពិធីសម្ពោធរឿង«ខ្សែចងក»នេះបាន ធ្វើឡើង នាបរិវេនផ្សារទំនើប អ៊ីអន១ រាជធានីភ្នំពេញ កាលពីព្រលប់ថ្ងៃទី២៦ មេសា ឆ្នាំ២០២៣។ ភាពយន្តនេះមាន ការចូលរួមសម្តែងសុទ្ឋតែតារាល្បីៗ។ លើសពីនេះផលិតកររំពឹង ផ្ទុះការគាំទ្រ ដោយសារតែសាច់រឿងប្លង់ដែល បានផលិតឡើង បង្កប់ដោយរសជាតិប្លែក ភ័យរន្ឋត់ ភាយកំប្លែង ប្រទាក់ប្លងប្រដេញគ្នាគួរអោយចង់តាមដាន។ ខ្សែចងក និងលក់សំបត្រជូនអ្នកទស្សនា ចាប់ពីថ្ងៃទី២៨ មេសា ឆ្នាំ២០២៣ តទៅ តាមរោងកុននានានៅរាជធានីភ្នំពេញ។

អ្នកស្រី នាយិកា ជុន សុធា និងជាចាងហ្វាងផលិតកម្មPDSបានលើកឡើងថា ភាពយន្តខ្សែចងក មិនត្រឹមតែជា ប្រភេទរឿងរន្ឋត់នោះទេ តែបំផុសឡើងនូវគំនិត អប់រំមួយចំនួន ដែលមាននៅក្នុងផ្ទៃរឿង។ ពិសេសបំផុសឲ្យដឹងពីទម្រង់ភ្លេងបុរាណខ្មែរ ដែលជាភ្លេងយូរអង្វែងរបស់ដូនតាយើងផងដែរ។

ចំណែកលោកលី រដ្ឋា អ្នកនិពន្ឋ និងដឹកនាំរឿង បានថ្លែងដែរថា នេះជាសាច់រឿងពិតរបស់លោក ដែលបានជួបឡើងនូវពេលអតីតកាល ជាអ្នកលេងភ្លេងខ្មែរបុរាណ បែបពិណពាត្យ។ លោកជួបនូវហេតុការណ៍ផ្សេងៗ ពេលមានពិធីបុណ្យ ដែលប្រគំយប់ឡើង។ នេះជាអារម្មណ៍ដក់ចិត្តរំលឹកឡើងវិញពេលយើងជួប ដោយភាពរន្ឋត់នៅតាមវត្តអារាមឬ តាមរោងបុណ្យនានា។

ខ្សែចងក រួមសម្តែងដោយ នាយគ្រឿន លោក ទេព រិនដារ៉ូ កញ្ញាសួង ស៊ីធឿន លោកលឹម ជាឡាយ កញ្ញាជុន សុផានៀត លោក ប្រាក់ ផលឡែន លោក វ័ន ឋានៈឌីនិរន្តន៍ និងតួមួយចំនួនទៀត៕ រក្សាសិទ្ធដោយ ៖​ ឧត្តមSM

×