ភ្នំពេញ ៖ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី និងបវរកញ្ញាថៃ អ៊ីង ហ្វា វ៉ារ៉ា បានបង្ហាញសម្រស់រួមគ្នានាវេទិកា កំពុងប្រកួត Miss Grand Thailand 2023 ។ រាជនីសម្រស់ទាំង២នេះ បានតុបតែងខ្លួនអង្រួនវេទិកា ផ្អើលទស្សនិកជនដែល គ្រប់គ្នាលាន់មាត់សរសើរថា ស្អាតសមជាម្ចាស់ក្សត្រីគ្រងមកុដ កាលពីឆ្នាំ២០២២ ។ វត្តមានរៀមច្បងទាំង២ បង្កអោយឆាកប្រកួត កាន់តែពុះកញ្ជ្រោលឡើងទៀត។

កញ្ញា អ៊ីង ហ្វាបវរកញ្ញាលេខ១នៅប្រទេសថៃ MGT2022 បានបង្ហាញមុខជាច្រើនកម្មវិធី គ្រប់ការប្រកួត ដែលរៀបចំដោយថៅកែ ណាវ៉ាត់។ អ៊ីង ហ្វាត្រូវបានជាប់ឈ្មោះថា ជាបវរកញ្ញាដែល មានការទទួលខុសត្រូវខ្ពស់ជាងគេ ក្នុងប្រព័ន្ឋការងារ។ នាងពិតជា មិនធ្វើឲ្យ អ្នកគ្រប់គ្រងខកចិត្តនោះទេ ព្រោះយល់សាច់ការងារហើយ អាចបំពេញតួនាទីបានល្អ សមជាម្ចាស់មកុដ។

MGI 5th Runner២០២២ ពេជ្រ វត្តីសារ៉ាវឌ្ឍី ពិតជាត្រូវប៉ាន់ មិនធម្មតានោះទេ បន្ទាប់ពីបាន ក្លាយជាម្ចាស់ក្សត្រីទាំង១០នៃMGI 2022 ដោយនាងមមាញឹកណាស់។ នាងពិតជាសាកសមណាស់ ក្រោយពេលទទួលមកុដព្រោះការងារក្នុងនិងក្រៅស្រុកហូរចូលស្ទើររើខ្លួនលែងរួច។ នេះជាមោទនភាពមួយ របស់ស្រីតី ក៍ដូចជា ហ្វេនៗ កម្ពុជាដែលឆ្នាំ២០២២ បវរកញ្ញាជាតិខ្លួន បានសាងកិត្តិយសធំជូនជាតិ។

សារ៉ាវឌ្ឍី បានធ្វើអោយ ហ្វេនៗថៃ និងកម្ពុជាមានការភ្ញាក់ផ្អើល ព្រោះកំពុង តែនៅក្នុងស្រុកសុខៗ ស្រាប់តែបានរំលេចខ្លួន ចូលរួមក្នុងព្រឹត្តិការណ៍ ប្រកួត Miss Grand Thailand 2023 លើកទី១១ វគ្គ 𝗣𝗿𝗲𝗹𝗶𝗺𝗶𝗻𝗮𝗿𝘆 𝗖𝗼𝗺𝗽𝗲𝘁𝗶𝘁𝗶𝗼𝗻”យ៉ាងក្រឡឺមជាមួយ សម្រស់ដ៍សោភា។ នាងបានលេងខ្លួនជាមួយ រ៉ូបរាត្រីសមោលស ពណ៌ឈាមជ្រូក រំលេចភាពសិចស៊ី សាច់សខ្ចី ព្រមជាមួយស្នាមញញឹម ដ៍ទាក់ទាញ នៅក្នុងពិធី ធ្វើអោយអ្នកទស្សនាផ្ទាល់ជាជនជាតិថៃ សរសើរថា ស្អាតសមជាម្ចាសក្សត្រីសម្រស់លើលោក ពិតប្រាកដមែន។

ការប្រកួតMGT 2023 ពីប្រទេសថៃ បានចាប់ផ្តើមបន្តធ្វើឡើងពីមួយវគ្គទៅមួយវគ្គ ដើម្បីឆ្ពោះទៅវគ្គស្វែង នារីកំពូលសម្រស់៥នាក់ដាច់គេ និងមានម្នាក់ក្លាយជាម្ចាស់មកុដដ៍មានភាពវ័យឆ្លាតជាងគេនៅក្នុងប្រទេសថៃ។ គ្រប់អ្នកតមដាន ទាំងនៅក្នុងប្រទេសថៃ និងនៅកម្ពុជា ពួកគេសុទ្ឋតែមើលឃើញថា បវរកញ្ញាថៃទាំងជាង៧០រូប មកពីខេត្តក្រុងនានាម្នាក់ៗពិតជាស្រស់ស្អាត ហើយមានចំណុចពិសេសរៀងៗខ្លួនធ្វើឲ្យមានភាពវិលក្បុង ដាក់ពិន្ទុ ពីសំណាក់គណៈកម្មការមិនស្ទើរនោះទេ៕ រក្សាសិទ្ធដោយ ៖ ឧត្តម












