Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ល្បីល្បាញ​ទៀតហើយ! ផ្លូវជាតិ​លេខ៣ ប៉ូលិស​ចាប់​ល្បឿ​ន 40km/h ឡាន​មក១០ជាប់​ទាំង១០ ទោះ​មេឃ​ក្តៅ​ជិត ៥០ អង្សា​រសេ ក៏​ស៊ូទ្រាំ​បាន​ដែរ

រឿងរ៉ាវប៉ូលិសចរាចរនេះ ដែលយកពាក្យស្លោក «រឹតបណ្តឹងច្បាប់ចរាចរណ៍» ជាខែល តែតាមពិតបង្កើតជាមុខរបរចែកលុយគ្នាចូលហោប៉ៅប៉ុណ្ណោះ គឺតែងតែបង្កើតជារឿងធ្វើឲ្យប្រជាពលរដ្ឋស្អប់ មិនចេះចប់មិនចេះហើយនោះទេ បើទោះជាមានអស់លោកប៉ូលិសខូចមួយចំនួន ត្រូវបានដកបញ្ឈរជើងយ៉ាងណាក៏ដោយ។

ជាក់ស្តែង ថ្មីៗនេះ ប៉ូលិសចរាចរណ៍មួយក្រុម បានធ្វើឲ្យក្តៅគគុកទៀតហើយ ទាក់ទងករណីឆ្មក់ចាប់ល្បឿន 40khm/h ស្ថិតនៅផ្លូវជាតិលេខ៣ ដោយយកត្រង់ចំណុចសាលារៀនទួលកី ធ្វើជាគោលដៅ ដែលសូម្បីរដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏បានស៊ែរព័ត៌មាននេះផងដែរ។

នេះបើតាមប្រភពពីម្ចាស់រថយន្តមួយ បានបង្ហោះវីដេអូជាក់ស្តែង កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ក្នុងអំឡុងម៉ោង ២ រសៀល បញ្ជាក់ឲ្យដឹងបែបនេះថា៖ «ស្ដេចហើយ!!! ផ្លូវលេខ៣ ប៉ូលិសចាប់ល្បឿន 40km/h កាប់ធ្វើស៊ីរាស្ត្រ។ ឡានមក១០ជាប់ទាំង១០។ ម្ដុំសាលាទួលកី សំខាន់មានគេ Pinned ក្នុង Map ទៀត»។

ទាក់ទងករណីនេះ ប្រជាពលរដ្ឋដែលបានឃើញច្បាស់ បានប្រាប់ឲ្យដឹងថា «ផ្លូវទំនប់កប់ស្រូវ ប៉ូលិសបានលួចបាញ់ល្បឿន 200 ម៉ែត្រ ពីផ្លាកសញ្ញា 40km/h, ទោះមេឃក្តៅ​ជិត​ 50 អង្សារសេ​ ដូចស្រុកថៃ​ ក៏ពួកគាត់ស៊ូទ្រាំបានដែរ»។ អ្វីដែលមិនប្រក្រតីទៀតនោះ ប្រជាពលរដ្ឋដែលតែងសង្កេតឃើញ បានបញ្ចាក់ឲ្យដឹងថា ប៉ូលិសចាប់ល្បឿន 40km/h ទាំងនោះ កម្រឃើញធ្វើការហៅឃាត់រថយន្តដឹកទំនិញធំៗដូចជាកុងតឺន័រ ឬ ឡានដឹកដីដែលបើកលឿនៗឡើយ ដោយឲ្យទៅយ៉ាងស្រួល ព្រោះតែរថយន្តធំៗទាំងនោះអាចធ្វើឲ្យរំខានក្នុងការចាប់ ហើយណាមួយ គឺជាឆ្នាំងបាយប្រចាំថ្ងៃ ឬ ប្រចាំខែរបស់ប៉ូលិសរួចទៅហើយ ពោលគឺប៉ូលិសចាប់អារម្មណ៍តែរថយន្តតូចៗ ឬទំនើបៗប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×