ភ្នំពេញ ៖ ម្ចាស់មកុដ Miss Supranational Cambodai 2023 លីវ ជីលី បានបន្តប្រឹងប្រែង ជាមួយវិស័យបវរកញ្ញា រហូតទទួលបានការ គាំទ្រពីមហាជន។ នៅពីក្រោយភាពជោគជ័យនេះ ជីលី ក៍បានឆ្លងកាត់រឿងរ៉ាវ ជាច្រើន ដែលបានប៉ះចំ ។ជាពិសេស ដំណើរចូលប្រកួតដំបូងៗ នាង មានការលំបាកបំផុតសូម្បីតែ ការដើរលើឆាកក៍នាង ដើរចំទិសមិនចំចំនុចចង់បាន។ បែបនេះហើយ ស្រីស្អាតជីលី រមែងនឹករលឹករឿងដើម មុនក្លាយជាម្ចាស់មកុដ។

លីវ ជីលី បានក្លាយជាបវរកញ្ញាដ៍មានឈ្មោះល្បីល្បាញ ដោយសារតែនាង បានតស៊ូប្រយុទ្ឋជាមួយ ឧបសគ្គជាច្រើន ចំពោះវិស័យបវរកញ្ញានេះ។ នាងបានធ្វើអោយល្បីល្បាញក្រោយ ពេលដែលលេចធ្លោ អំឡុងប្រកួតMiss Grand នាប្រទេសថៃ ធ្វើអោយគេផ្អើល សរសេរនាងថាស្អាត និងប្លែកជាងរាល់ឆ្នាំ។ ប៉ុន្តែនាងបានរងការរិះគន់ខ្លះ ក្រោយពេលនាងក្លាយជាម្ចាស់មកុដMiss Supranational Cambodai 2023 ដោយសារមានការយល់ឃើញថា អ្នករៀបចំ គិតទុកមុនយល់ថាជាអ្នកស្គាល់ទើប ក្លាយជាម្ចាស់ជ័យលាភីបាន។ ក្រោយមកព្យុះនៃ សំឡេងរិះគន់បាន ថមថយហើយ ជីលីបាន បន្តដំណើរជាម្ចាស់មកុដ និងខិតខំចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់ អ្នកប្រឡង ស្រករក្រោយឲ្យតស៊ូ ដាក់ចិត្តដាក់កាយ ប្រសិនបើមានចិត្តស្រឡាញ់ពិតប្រាកដអ្វីមួយ។

នាបណ្តាញសង្គម របស់កញ្ញា លីវ ជីលី បាន សរសេរថ «ឃើញពួកគាត់នឹកឃើញគ្រាដែលនាងខ្ញុំ ទើបមកពីប៉ោយប៉ែតមិនចេះសូម្បីពាក់ស្បែកជើងកែង ដើរខ្ញុំនឹងខិតខំដើម្បីបងប្អូនសម្រេចនូវគោលដៅខាងមុខ តែទាល់តែបងប្អូនខិតខំនឹងតស៊ូឲ្យអស់ពីកម្លាំងកាយកម្លាំងចិត្តដែរ បេឡាជាតិសន្តិសុខសង្គម»៕ តាមរយៈការបោះពាក្យពេចន៍ទាំងនេះ និងដក់ចិត្តដល់ ប្អូនៗជំនាន់ក្រោយ ក្លាយជាការតស៊ូ ហើយយកគម្រូរៀមច្បងមកអនុវត្តន៍ ដើម្បីវែកផ្លូវដែលចង់បានដើរដល់គោលដៅ៕ រក្សាសិទ្ធដោយ ៖ ឧត្តម












