ភាពតានតឹងនៅតំបន់ឧបទ្វីកូរ៉េ មានការកើនឡើងយ៉ាងខ្លាំង ដោយសារតែកូរ៉េខាងជើងទើបតែបាញ់សាកល្បងអាវុធប្រល័យលោកលើកទី៦ របស់ខ្លួនកាលប៉ុន្មានខែនេះ។កូរ៉េខាងជើងរឹតតែក្រពុលមុខថែមទៀត ដោយសារតែរបបនេះរងហ៊ុំព័ទ្ធទៅដោយទ័ណ្ឌកម្មសេដ្ឋកិច្ច ចំនែកសម្ព័ន្ធតែមួយគាត់របស់ខ្លួន គឺចិនបានបិទក្រុមហ៊ុនកូរ៉េខាងជើងទាំងអស់ ដើម្បីអនុវត្តទ័ណ្ឌកម្មរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងរបបព្យុងយ៉ាង។ ការប្រកាសពីការបិទក្រុមហ៊ុនកូរ៉េខាងជើង អាចនឹងធ្វើឲ្យកូរ៉េខាងជើងបាត់បង់ចំណូលយ៉ាងច្រើន។
នាវាផ្ទុកយន្តហោះអាមេរិចំនួន ៣គ្រឿងទើបតែបញ្ចប់សមយុទ្ធរួមគ្នាដ៍កំរ នៅតំបន់ប៉ាស៊ីភិច ហើយវត្តមាននាវាផ្ទុកយន្តហោះអាមេរិចទាំងនោះធ្វើឲ្យកូរ៉េខាងជើងមានការខឹងសម្បារយ៉ាងខ្លាំង។ ទីក្រុងព្យុងយ៉ាង បាននិយាយថាវត្តមានវានាផ្ទុកយន្តហោះអាមេរិច កំពុងតែរុញច្រានឧបទ្វីបកូរ៉េឲ្យធ្លាក់ក្បែរសង្គ្រាមនុយក្លេអ៊ែរ។
ក្នុងករណីមានសង្គ្រាមកើតឡើងនៅឧបទ្វីបកូរ៉េកើតមានមែន កូរ៉េខាងជើងប្រាកដជាធ្វើការវាយប្រហារសម្ព័ន្ធមិត្តរបស់អាមេរិច គឺកូរ៉េខាងត្បូង។ បើមានសង្គ្រាមមែន កូរ៉េបងប្អូនទាំងពីរប្រាកដជារងគ្រោះមហន្តរាយរៀងៗខ្លួន ដោយសារប្រទេសនីមួយៗសុទ្ធតែមានកងកំលាំងខ្លាំងៗរៀងៗខ្លួន។
ខាងក្រោមនេះ គឺជារូបភាព បង្ហាញពីការប្រៀបធៀប ពីអនុភាពយោធារបស់ កូរ៉េខាងជើង និងកូរ៉េខាងត្បូង៖