Friday, June 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ​សន្លប់​ប្រមាណ ៥០​នាក់ នៅ​រោងចក្រ​ប៉ុសតឹស​ហ្វូត​វែ ខេត្តតាកែវ​

spot_img

​តាកែវ​៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៩ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រមាណ ៧ និង ៥០​នាទី​ព្រឹក មាន​ករណី​កម្មករ​ដួលសន្លប់​នៅ​រោងចក្រ ប៉ុន តឹ​ស ហ្វូត​វែ មាន​អាសយដ្ឋាន​នៅ​ផ្លូវ​ជាតិ​លេខ​០៣ ស្ថិតក្នុង​ភូមិ​ខ្លា​គ្រ​ហឹម ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ (​ខាងជើង​ផ្សារ​អង្គ​តាសោម ចំងាយ​ប្រមាណ ២០​ម៉ែត្រ​)​។​

​នៅក្នុង​ហេតុការណ៍​នេះ មាន​កម្មករ កម្មការិនី​សរុប​ប្រមាណ ៥០​នាក់ បាន​ដួលសន្លប់​។ មូលហេតុ​ដែល​បណ្តាល​ឱ្យ​មាន​ករណី​សន្លប់​នេះ ផ្តើមចេញ​ពី​កម្មករ​ម្នាក់ បាន​វៃ​ឡេវ​ត្រូវ​ម្រាមដៃ បណ្តាលឱ្យ​បែក​ចុង​ម្រាម និង​ស្រែក​ខ្លាំងៗ បណ្តាលឱ្យ​កម្មករ កម្មការិនី​ធ្វើការ​នៅក្បែរនោះ ឃើញ​ភ័យ​ស្លន់ស្លោ និង​ទន់​ដៃ​ជើង​បណ្តាល​ឱ្យ​ដួលសន្លប់​តៗ​គ្នា​(​ជំងឺ​ស្នេហ៍​ហ្វូង​) តែម្តងទៅ​។​

​ពេល​ទទួលបាន​ព័ត៌មាន​ភ្លាម ក្រុមការងារ ប​.​ស​.​ស សាខា​ខេត្ត​តាកែវ បាន​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន និង​រដ្ឋបាល​រោងចក្រ ចុះ​ទៅ​សម្របសម្រួល និង​បញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះបន្ទាន់ និង​សម្រាក​ព្យាបាល​ភ្លាម​នៅ​មូលដ្ឋាន​សុខាភិបាល មាន​មន្ទី​ពេទ្យ​បង្អែក​អង្គ​រកា និង​មន្ទីរពេទ្យ តុង ប៊ុនធឿន​។​

​រាល់​ថ្លៃ​សេវា​ដឹកជញ្ជូន​ជនរងគ្រោះ ថ្លៃ​ពិនិត្យ និង​ព្យាបាល​រហូត​ដល់​ជាសះស្បើយ​ជា​បន្ទុក​ទាំងស្រុង​របស់ ប​.​ស​.​ស និង​អត្ថប្រយោជន៍​ជាច្រើន​ទៀត​ពី ប​.​ស​.​ស ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ស្ថានភាព​ខាង​រោងចក្រ បានឱ្យ​កម្មករ កម្មការិនី​ឈប់សម្រាក​ពី​ការងារ​រយៈពេល ១​ថ្ងៃ​៕ ដោយ​៖​កូឡាប​

 

spot_img
×