ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការបរទេស នឹងពិភាក្សាអំពីច្បាប់ស្តីពី គណនេយ្យ និងសវនកម្ម ជាមួយអង្គការមិនមែនរដ្ឋាភិបាលបរទេស

រាជធានីភ្នំពេញ៖ នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៣ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើកទី៣ រវាងរាជរដ្ឋាភិបាល កម្ពុជា (RGC) និងអង្គការមិនមែនរដ្ឋាភិបាលបរទេស (FNGOs) ក្រោមប្រធានបទ «ការពង្រឹង ការអនុវត្តច្បាប់ស្តីពី គណនេយ្យ និងសវនកម្ម» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួង។ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកនៃកិច្ចប្រជុំពិគ្រោះយោបល់ខាងលើ។

ដោយមានការចូលរួមពីតំណាងក្រសួង ភាគីពាក់ព័ន្ធ ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាល បរទេស វេទិកានេះមានគោលបំណងលើកកម្ពស់បន្ថែមទៀតនូវការយល់ដឹង និងពង្រឹងការអនុវត្ត ច្បាប់ស្តីពី គណនេយ្យ និងសវនកម្ម ព្រមទាំងកាតព្វកិច្ចពាក់ព័ន្ធ ក្នុងចំណោមអង្គការមិនមែនរដ្ឋាភិ- បាលបរទេស។ កាតព្វកិច្ចទាំងនោះ រួមមាន ការរាយការណ៍គណនេយ្យ ការរៀបចំរបាយការណ៍ ហិរញ្ញវត្ថុអនុលោមតាមបទដ្ឋានគណនេយ្យកម្ពុជា និងការធ្វើសវនកម្មឯករាជ្យលើរបាយការណ៍ទាំង នោះ ដែលកាតព្វកិច្ចទាំងអស់នេះ រួមចំណែកដល់ទំនួលខុសត្រូវ តម្លាភាព និងស័ក្ដិសិទ្ធភាពរបស់ អង្គការមិនស្វែងរកប្រាក់ចំណេញ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម