Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធ​កូរ៉េខាងជើង​ត្រូវបាន​រឹបអូស​នៅ​សមុទ្រ​អារ៉ាប់​

របាយការណ៍​របស់​អង្គការសហប្រជាជាតិ​ឲ្យដឹងថា នាវា​អម​ការពារ​មួយ​របស់​បារាំង​បាន​ធ្វើ​ការឆែកឆេរ​នាវា​ទាំងឡាយ​របស់​អ៊ីរ៉ង់ ហើយ​ធ្វើការ​រឹបអូស​អាវុធ​ផលិត​ដោយ​កូរ៉េ​ខាងជើង ខណៈពេល​នាវា​ទាំងនេះ ចលនា​លើ​សមុទ្រ​អារ៉ាប់​។​

តាម Yonhap ក្រុម​ឃ្លាំ​មើល​ចំណុះ​គណៈកម្មាធិការ​ដាក់ទណ្ឌកម្ម Somalia របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ថ្មីៗ​នេះ​បាន​ប្រកាស​ជា​សាធារណៈ​នូវ​របាយការណ៍​ទាក់ទង​ដល់​ករណី​រឹបអូស​អាវុធ​របស់​កូរ៉េខាងជើង​។ របាយការណ៍​នេះ​ឲ្យដឹងថា នាវា​អម​ការពារ​របស់​បារាំង​នៅ​ខែ ៣ បាន​ពិនិត្យឃើញ​នាវា​ខ្នាតតូចៗ​របស់​អ៊ីរ៉ង់​មាន​លួចលាក់​ផ្ទុក​កាំភ្លើងយន្ត​ផលិត​ដោយ​កូរ៉េខាងជើង​។​

បណ្តា​កាំភ្លើងយន្ត Type 73 របស់​កូរ៉េ​ខាងជើង​

ខណៈពេល​ត្រូវ​បាន​ចាប់​ឃាត់​នាវា​ទាំងនោះ​មាន​លាក់​កាំភ្លើង​យន្ត Type 73 របស់​កូរ៉េ​ខាងជើង ហើយ​កំពុង​ត្រូវបាន​ដឹក​ជញ្ជូន​លើ​សមុទ្រ​អារ៉ាប់​ឆ្ពោះទៅកាន់ Somalia ។ នាវា​ទាំងនេះ​នៅ​មាន​រត់ពន្ធ​ប្រភេទ​អាវុធ​ដទៃ​ទៀត​ផង​ដែរ​។​

​តាម Washinton Post កាលពី​ខែ ១០/២០១៧ ធ្លាប់​បាន​នាំ​ពាក្យ​មជ្ឈដ្ឋាន​អ្នកជំនាញ​ការវាយតម្លៃ​ទុកជា​មុន​ថា សូម្បី​តែ​គ្រា​ដែល​អាមេរិក និង​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​រិត​បន្តឹង​បទបញ្ជា​ដាក់ទណ្ឌកម្ម​ក្តី​ក៏​រដ្ឋការ​ព្យុង​យ៉ាង​នៅតែ​ទទួលបាន​ចំណូល​សន្ធឹកសន្ធាប់ ពី​ការលក់​អាវុធ​តម្លៃថោក និង​យោធភ័​ណ្ឌ​ធុន​ធ្ងន់​ឲ្យ “​អតិថិជន​” របស់​ខ្លួន​នៅ​អ៊ីរ៉ង់ Burma , Cuba Syria Eritrea ឬ​សូម្បីតែ​សម្ព័ន្ធមិត្ត​របស់​អាមេរិក ដូចជា អេ​ហ្ស៊ី​ព​៕ សូ​យ​ន

 

×