Monday, March 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គយគន់ សម្រស់Miss Grand Thailand 2023 ដែលជាប់ពីលេខ១ដល់លេ៥

ភ្នំពេញ ៖ Top 5 នៃការប្រកួតប្រជែង ដ៍សំខាន់ពីកម្មវិធីដ៍ល្បីនៃMGT 2023 បានរកឃើញ ហើយត្រូវបានបែងចែកជាចំណាត់ថ្នាក់ កំណត់ជាម្ចាស់ជ័យលាភី រៀងៗខ្លួន។ ម្ចាស់មកុដទាំង៥ ពិតជាមានសម្រស់ស្រស់សោភា ម្យ៉ាងម្នាក់ទាក់ទាញអ្នកទស្សនា រាប់ម៉ឺននាក់សុទ្ឋតែលើកឡើងថា ស្រស់សោភា សមជានារីជើងខ្លាំងទាំង៥ ប្រចាំអាណាចក្រថៃ ។ ម្ចាស់ជ័យលាភីទាំង៥ រូបនេះ និងបន្តបេសកកម្មជាច្រើនទៀតជាមួយ អ្នកគ្រប់គ្រងកម្មវិធី។

ការទទន្ទឹងរង់ចាំលទ្ឋផល ថានារីរូបស្រស់ ម្នាក់ណា បានក្លាយជាម្ចាស់មកុដថ្មី នាប្រទេសថៃឆ្នាំ២០២៣ នេះ បានរកឃើញជាផ្លូវការ ដោយអ្នកឈ្នះ ត្រូវបាន ប្រជាជនថៃ អបអរ និងសរសើរថាសមតែម្តង។ ម្ចាស់ជ័យលាភីនេះ និងមានតួនាទី បន្តការងារជាច្រើនទៀត ទាំងក្នុងស្រុក និងការត្រៀមខ្លួនទៅ កាន់ឆាកអន្តរជាតិ។

ការប្រកួត𝐌𝐈𝐒𝐒 𝐆𝐑𝐀𝐍𝐃 𝐓𝐇𝐀𝐈𝐋𝐀𝐍𝐃 𝟐𝟎𝟐𝟑: បានបិទបញ្ចប់ហើយ បន្ទាប់ពី ឆ្លងកាត់ការ ប្រកួត ប្រជែង បានជាច្រើនវគ្គ ដើម្បីស្វែងរក ម្ចាស់មកុដ ដ៍មាន សមត្ថភាពម្នាក់គត់ គ្រងតំណែង ប្រចាំប្រទេសថៃ ឆ្នាំ២០២៣នេះ។ ទីបំផុត ស្រីស្អាត មកពី 𝐂𝐡𝐮𝐦𝐩𝐡𝐨𝐧: MGT12 @aoomtwp បានក្លាយជាតួឯក វ៉ាដាច់គេឯង រហូត ប្រកាសអោយគ្រងតំណែងថ្មីបន្ទាប់ពី កញ្ញា អ៊ឹង ហ្វា MGT2022 ។ នាងពិតជាស្អាត ប្រកបដោយស្នាមញញឹម ទាក់ទាញ ទម្រង់មុខរបស់ម្ចាស់មកុដរូបនេះ ពិតជាបង្កប់មន្តស្នេហ៍គន់ហើយកាន់តែលង់។ ឯសម្រស់ ម្ចាស់ជ័យលាភី៤ដួងទៀត ក៏លេចបាននូវស្នាម ញញឹមគួរឲ្យចូលចិត្តមិនអន់ជាគ្នាឡើយ។

ជ័យលាភី ផ្សេងទៀតដែលខាង ប្រទេសថៃ រកឃើញ បវរកញ្ញាឆ្នើមទៀតមាន៖
1st runner -up : 𝐏𝐡𝐮𝐤𝐞𝐭 : MGT42 @tiatavee
2nd runner -up : 𝐁𝐚𝐧𝐠𝐤𝐨𝐤 : MGT01 @pimjira1
3rd runner -up : 𝐋𝐨𝐞𝐢 : MGT55 @snack_ajs
4th runner -up : 𝐏𝐡𝐫𝐚𝐞 : MGT41 @ketwalee.ph
Cr Thai Sashes។

ឆ្នាំនេះនៅកម្ពុជាបានប្តូរអ្នកគ្រប់គ្រង MGC ដោយចាត់តាំងថ្មីពីអគ្គនាយិកា GH7 លោកស្រី អ៊ឹម សុគន្ឋា ព្រមទាំងមានការចូលរួមវាយតម្លៃពី មន្ត្រីក្រសួងវប្បធម៌និងសិល្បៈផងដែរ។ ដូចនេះរំពឹងថា នឹងរកបានម្ចាស់កុដឆ្នើមដែលកំពុងស្វែងរក និងជឿជាក់ថាល្អទុកចិត្តដើម្បីបន្តមុខមាត់លើឆាកអន្តរជាតិ៕ រក្សាសិទ្ធដោយ ៖ ឧត្តមSM

×