ភ្នំពេញ ៖ កញ្ញាstamptantawan បានយំរលីងរលោងទឹកភ្នែកពេលដល់ផ្ទះ បង្ហាញមកុដឲ្យអ្នកម្តាយបានឃើញថា ការតស៊ូ ជម្នះឧបសគ្គពីកម្មវិធី Miss Grand Thailand 2023 នាងពិតជាធ្វើបាន ដល់ចំនុចមួយ ទាំងមិននឹងស្មាន។ នាងមិនស្អាតបំផុតទេ។ ប៉ុន្តែនាងមានភាព ឧស្សាហ៍ ព្យាយាមច្រើននិងស្មោះត្រង់ និងមានការដឹងគុណ នាងគឺជាមនុស្សដែលតែងតែមើលថែរក្សាបងប្អូនម្ចាស់ក្សត្រីសម្រស់ទាំងអស់គ្នា ហើយនាងមានភាពចាស់ទុំខ្ពស់។

បើតាមលោក ណាវ៉ាត់ ប្រធាន គករប់គ្រង បវរកញ្ញា MGT រយៈពេល១១លើកមកហើយ បានលើកសរសើរ ចំនុចពិសេសនាងថា «ខ្ញុំសុំនិយាយថា សរុបមក មេចង់គាំទ្រមនុស្សបែបនេះ តែយប់មិញនេះ Lopburi ឆ្លើយសំណួរមិនបានល្អសោះ តែចូលរួមអបអរសាទរផ្កាឈូករ័ត្ន នាងធ្វើបានល្អហើយ ។ ជើងឯករងទី5 Miss Grand Thailand 2023 »។ អ្វីដែលពិសេស បំផុតនោះ នាងក៍ត្រូវបានបវរកញ្ញាកម្ពុជា ពេជ្រ វត្តីសារ៉ាវឌ្ឍីជើងឯករងទី5 Miss Grand International 2022 បានឡើងទៅបំពាក់មកុដជូន។ មូលហេតុ ដោយសារតែពេជ្រ វត្តី ក៍កើតចេញពីភាពព្យាយាម តស៊ូ ស្មោះត្រង់ជាមួយការងារទើបនាងក្លាយជាអ្នកគ្រង មកុដលំដាប់អន្តរជាតិបាន។

ការឡើងបំពាក់មកុដ លើឆាកប្រកួតកម្មវិធីនេះ ធ្វើឲ្យ វត្តីកាន់តែ ល្បីខ្លាំងព្រោះពេលនេះ នាងក៍ធ្វើឲ្យ ហ្វេនៗ នៅប្រទេសថៃ ស្រឡាញ់គាំទ្រ ហើយស្គាល់ថា ជាបវរកញ្ញាខ្មែរ ដ៍ស្រស់ស្អាតហើយ មានភាពរហ័សរហួននិងឆ្លាតវៃ ពិតជាចូលចុះចំណោមគេ។ ដូចនេះហើយទើបធ្វើឲ្យ អ្នកគ្រប់គ្រងកម្មវិធីនេះ លោកណាវ៉ាត់ មិនខកចិត្តនៅពេលជ្រើសរើស នាងជាម្ចាស់មកុដ ហើយរមែងលើកសរសើរ វត្តីថា ជាបវរកញ្ញា តស៊ូ អត់ធន់ យល់ការងារ មិនដែល ស្រែកថាហត់នឿយ ។ បែបនេះហើយទើប លោកចង់ដឹកដៃទៅជាមួយ ដើម្បីរួមការងារ។ អ្វីដែលវត្តីចង់ឃើញដោយនាង រំពឹងថា សិស្សប្អូន ពិតជាយកចិត្តទុកដាក់លើតួនាទី ធ្វើគម្រូល្អៗ អោយគេឃើញទៀត ព្រោះតំណែង ដែលបានមកនេះ មានអត្ថន័យខ្លាំងណាស់ ចូររក្សាឲ្យមានតម្លៃ៕ រក្សាសិទ្ធដោយ ៖ ឧត្តមSM









