តាមនោះបំពង់បូមខ្យល់ធំមួយ នឹងត្រូវបានយកមកប្រើប្រាស់ ក្នុងករណីផែនការជម្លៀសក្មេងៗរបស់ក្រុមមុជទឹក ពើបប្រទះនឹងឧបសគ្គនោះ ។
នៅជើងភ្នំ Nang non ដែលជាទីឆ្ពោះទៅកាន់ល្អាង Tham Luang លោក Pairojana Toatong កំពុងអនុវត្តការសាកពិសោធន៍គ្រប់យ៉ាងចំពោះបំពង់ នីឡុង-ក្រណាត់ ដែលបូមខ្យលពេញ បំណងពិនិត្យមើលកំរិតស្វិតមាំរបស់វាពេលប៉ះទង្គិច កកិតនឹងថ្មរូងដ៏មុតស្រួច ហើយថែមទាំងបត់បែនឡើងចុះ… ។
Independent ដកស្រង់សម្តីរបស់លោក Sthpanik និយាយថា៖ «យើងខ្ញុំសង្ឃឹមថា ផែនការរបស់យើងខ្ញុំពុំចាំបាច់ទៀត ។ ប៉ុន្តែ ប្រសិនបើតម្រូវឲ្យយកវាមកអនុវត្តនោះ យើងខ្ញុំបានត្រៀមបំរុងជាស្រេចរួចហើយ!» ។
…. នៅក្នុងល្អាងមានក្មេង ៩ នាក់ទៀត រង់ចាំសង្គ្រោះចេញមកក្រៅ ខណៈពេលរដូវភ្លៀងកំពុងគំរាមកំហែងធ្វើឲ្យផែនការចាស់ ពុំអាចអនុវត្តបាន ។ ពេលនោះ បំពង់របស់លោក Pairojana នឹងត្រូវបានបន្ធូរខ្យល់បត់ នាំយកចូលក្នុងល្អាង ។ បន្ទាប់ពីរៀបរយវារួច គេនឹងប្រើប្រាស់កង្ហារមួយ ផ្លុំបំប៉ោងវាចេញដល់ច្រកល្អាង ហើយវានឹងមានវិជ្ជមាត្រធំបំផុត ៧០ សង់ទីម៉ែត្រ ។
ម្សិលមិញ បំពង់នេះត្រូវបានគេពង្រាយនៅក្នុងប្រឡាយទឹកមួយ ដែលកំពុងបង្ហូរទឹកបូមចេញពីល្អាង ហើយគេបត់បែនវាឲ្យមានសណ្ឋានដូចជារូងចូលនៅកន្លែងក្មេងៗអីចឹង ។
ក្រោយការសាកល្បងរួចរាល់ លោក Sthpanik ឲ្យដឹងថា ការដាក់ពង្រាយមធ្យោបាយសង្គ្រោះនេះ នឹងពុំចំណុះលើអ្នកមុជទឹកទៀតទេ ។
នាងពោលបន្តថា ក្រុមមុជទឹកអនុវត្តភារៈកិច្ច ពួកគេនៅថ្ងៃនេះ ប៉ុន្តែ ពួកគេបានសំណូមពរឲ្យពួកខ្ញុំ «ត្រៀមជាស្រេច» ហើយបន្តសាកពិសោធន៍បំពង់នេះ ក្រែងលោផែនការ A និង B ពុំជោគជ័យនោះ ។
លោកអភិបាលខេត្តឈៀងរ៉ៃ លោក Narongsak Osatanakorn បញ្ជូនការយុទ្ធនាការសង្គ្រោះ បានថ្លែងក្នុងសន្និសីទ្ធសារព័ត៌មានយប់មិញថា «ការងាររបស់យើងខ្ញុំនៅពុំទាន់សម្រេច ។ យើងខ្ញុំនឹងបន្តអនុវត្តភារៈកិច្ចឲ្យបានជោគជ័យដូចនៅថ្ងៃនេះ ។ ពួកក្មេងៗកំពុងនៅទីនោះ» ៕ សូយន