ភ្នំពេញ ៖ អតីតគូស្នេហ៍របស់តារាសម្តែងលោក អេដវីន គឺអ្នកនាង សុទ្ធ បញ្ចកា បានពោលពាក្យយ៉ាងចាក់ដោតមួយ បន្ទាប់ពីនាងបានបង្ហាញរូបភាពស្និទ្ធស្នាលជាថ្មីជាមួយតារារូបនេះនៅលើបណ្តាញសង្គម។
ជំនួបដោយចៃដន្យមួយក្នុងពេលចូលរួមពិធីមង្គលការមិត្តភក្តិកាលពីពេលថ្មីៗនេះ អ្នកនាង សុទ្ធ បញ្ចកា ហាក់មិនប្រកាន់រឿងចាស់ដែលធ្លាប់ប្រះឆាជាមួយលោក អេដវីន នោះឡើយ ពោលអ្នកនាងបានស្ទុះមកថតរូបយ៉ាងស្និទ្ធស្នាលជាថ្មីជាមួយតារាប្រុសនេះយ៉ាងបើកចំហរ។

ជាមួយនឹងការបញ្ចេញរូបភាពស្និទ្ធស្នាលជាថ្មីនៅលើបណ្តាញសង្គមនាពេលនេះអ្នកនាង សុទ្ធ បញ្ចកា បានភ្ជាប់ជាមួយនឹងសារយ៉ាងចាក់ដោតបង្ហោះ នៅលើគណនេយ្យហ្វេសប៊ុករបស់ខ្លួនថាពេលខ្លះមានអារម្មណ៍ថាដូចយល់សប្តិ តែវាជាការពិត !
គាត់ធ្លាប់ជាមនុស្សម្នាក់ដែលខ្ញុំធ្លាប់ស្រលាញ់លើសជីវិតខ្លួនឯង តែទុកថា ទេវតា សាកល្បងយើងចុះ ! ។
នាងបញ្ជាក់ថា ពាក្យគាត់និយាយយប់មិញ “នៅស្រលាញ់ អូនដូចដើម “ វា ធ្វើឲ្យខ្ញុំខ្លាចខ្លាចនឹងលែងបានលឺទៀត!
ដើមទ្រូង ដែលធ្លាប់អោបហើយកក់ក្តៅបំផុត ហើយពេលនេះក៏នៅតែកក់ក្តៅ ដដែល ។

យ៉ាងណាបើតាមអ្នកនាង សុទ្ធ បញ្ចកា បើទោះបីជាការបង្ហាញភាពស្និទ្ធស្នាលនាពេលនេះក៏ដោយ ប៉ុន្តែនាងបានពោលពាក្យយ៉ាងខ្លីពីទំនាក់ទំនងជាមួយលោក អេដវីន ថា សុំត្រឹមជាមិត្តភក្តិម្នាក់ ដែលអាចឃើញស្នាមញញឹមនាក់ដល់ថ្ងៃ យើងលែង បើកភ្នែក ! Ex …។
គួរបញ្ជាក់ថា តារាសម្តែងលោក អេដវីន និងអ្នកនាង សុទ្ធ បញ្ចកា ធ្លាប់ជាគូស្នេហ៍ដ៏ផ្អែមល្ហែម ប៉ុន្តែក្រោយមានបញ្ហាដ៏ចម្រូងចម្រាស់នៅក្នុងទំនាក់ទំនងស្នេហានោះពួកគេបានចែកផ្លូវគ្នាដោយមិននឹកស្មានដល់ ដែលគិតមកទល់នាពេលនេះមានរយះពេលប្រមាណ២ឆ្នាំមកហើយ៕ រក្សាសិទ្ធដោយ ៖ សំណាង SV








