Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត! ចង់​ក្លាយជា «នាង​មច្ឆា» នៅ​អាងទឹក ទីលាន​សួន​កម្សាន្ត​សាធារណៈ ជា​លទ្ធផល​គឺថា…

អគារភ្លោះ Petronas ដែលជាទូទៅគេហៅថា KLCC បានក្លាយជាទីកន្លែងដ៏សំខាន់បំផុតមួយ របស់ប្រទេសម៉ាឡេស៊ី។ វាបានទាក់ទាញអ្នកទេសចរជាច្រើន មកពីជុំវិញពិភពលោក។

តែដោយឡែក កាលពីពេលថ្មីៗនេះ អ្នកទេសចរបរទេសម្នាក់ បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម សម្រាប់សកម្មភាពរបស់នាង នៅទីកន្លែងនោះ។

ជាក់ស្តែង តាមរយៈវីដេអូកំពុងរីករាលដាលនៅលើ TikTok រយៈពេល ៣២ វិនាទី បានបង្ហាញនារីបរទេសម្នាក់នោះ ស្ថិតក្នុងសម្លៀកបំពាក់ពណ៌ក្រហមស្តើងខើចខ្លី បានចុះទៅងូតទឹកនៅអាងទឹករាក់ នៃទីលានសួនកម្សាន្តសាធារណៈរបស់ KLCC កំពុងធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតមានការងឿងឆ្ងល់ និងហួសចិត្តយ៉ាងខ្លាំងតែម្តង។

ក្នុងវីដេអូដំបូង គេបានឃើញនារីមានអាកប្បកិរិយាខុសគេខុសឯងរូបនោះ បានលោតចូលក្នុងអាង រួចផ្លុំទឹកកំពុងផុសឡើងនៅត្រង់កន្លែងបាញ់ភ្លើងពណ៌ចម្រុះ ខណៈសំឡេងអ្នកស្ថិតនៅជុំវិញទីនោះ បានស្រែកដាក់ឲ្យឡើងចេញ ធ្វើឲ្យនារីដ៏ចម្លែកនោះ ផ្អាកសកម្មភាពភ្លាមៗ។ ទោះជាយ៉ាងណា មួយសន្ទុះក្រោយមក គេក៏បានឃើញប៉ូលិសម្នាក់ បានមកនាំខ្លួននារីបរទេសរូបនោះ ចាកចេញពីកន្លែងអាងទឹក ប៉ុន្តែ គេមិនដឹងថា នាំទៅអប់រំ ឬដើម្បីធ្វើការផាកពិន័យយ៉ាងណានោះទេ។

យ៉ាងណា សង្ឃឹមថា អ្នកទេសចរបរទេសដទៃ បានរៀននូវមេរៀនមួយនេះ ហើយកុំព្យាយាមក្លាយជា «នាងមច្ឆា» នៅកន្លែងណាមួយ ដែលត្រូវបានហាមឃាត់ មិនឱ្យហែលទឹក៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×