Monday, March 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យ៉ាន លីនដា ចាប់ដៃ ប្រុសស្អាត២រូប អង្រួនឆាកចម្រៀងនៅអាមេរិក

ភ្នំពេញ ៖ បើទោះបីជាអ្នកនាង យ៉ាន លីនដា ស្ងប់ស្ថាត់នៅលើឆាកតន្ត្រី ក្នុងប្រទេសកម្ពុជា តែអ្នកនាងនៅតែមានទីផ្សារក្នុងទឹកដីប្រទេសជឿនលឿន ដែលសម្បូរខ្មែរ រស់នៅយ៉ាងពេញនិយម។ មកទល់ពេលនេះ លីនដា មិនទាន់បានវិលត្រឡប់ទៅ ផ្ទះនៅអូស្ត្រាលីវិញ នៅឡើយទេ។ អ្នកនាងកំពុងមមាញឹក សម្តែងនៅសហរដ្ឋអាមេរិក ជុំជាមួយប្រុសក្មេង២រូបទើបល្បីឈ្មោះ ក្នុងសិល្បៈ ដែលហាក់បង្កើនបរិយាកាស ឆាកសម្តែងកាន់តែលេចធ្លោ។

យ៉ាន លីនដា អតីតភរិយា លោក យ៉ែម សំអូន បានបន្តការងារសិល្បៈឡើងវិញ លើផ្នែកចម្រៀង។ អ្នកនាង បាន មកលេងស្រុកកំណើតប៉ុន្មានជើងមុននេះ ព្រោះតែនឹករលឹក ហើយបង្ហាញការជួបជុំជាមួយ មិត្តចាស់។អ្វីដែលប្លែក អ្នកនាង ស្រាប់តែបង្ហាញភាពស្និទ្ធស្នាល បំផុតជាមួយតារារលកក្រោយ ដែលទើបល្បីនោះ គឺលោក ពឹង ពុទ្ឋីស័ក និងតារាចម្រៀង គឿន លភាលៃ។ បង្ហាញការងារ ក្នុងស្រុកបានជុំគ្នា មួយរយៈក៍ស្រាប់តែបោះទៅសម្តែងដល់ទឹកដីសហរដ្ឋអាមេរិក ច្រៀងកម្សាន្តតាំងពីមុនបុណ្យ ចូលឆ្នាំខ្មែរ រហូតមកដល់ដើមខែឧសភានេះ នៅមិនទាន់ឃើញតារាប្រុសទាំង២នេះ វិលមកវិញនៅឡើយ។

អ្នកនាង យ៉ានលីនដា ចាប់តាំងពីបែកខ្ញែក លោក សំអូនមក អ្នកនាង បានយកចិត្តទុកដាក់នៅជិតកាយ កូនស្រី នាប្រទេសអូស្ត្រាលីវិញ។ ការធ្វើបែបនេះ បង្ហាញភាពកក់ក្តៅឲ្យកូនដែលនៅឆ្ងាយកន្លងមក ។ អ្នកនាងក៍ឧស្សាហ៍នាំកូន មកលេងស្រុកហើយ ជួបឪពុកមិនបំបែកបំបាក់នោះទេ។ ចំពោះតារាប្រុស២ដួងនេះ អ្នកនាងទើបរាប់អានគ្នា មួយរយៈ ហើយក៍មិននឹកស្មានថា បានដឹកដៃគ្នាទៅដល់អាមេរិកឡើយ។ លោក ពឹង ពុទ្ឋីស័ក ជាតារាបង្ហាញម៉ូដ និងជាតារាសម្តែងល្បីឈ្មោះ ផ្នែករឿងភាគនិងដុំ។ ឯនភាលៃ ជាតារាចម្រៀង មួយដួងធ្លាប់អង្រួន ឆាកប្រឡងចម្រៀងលើ ឆាកតន្ត្រីទូររទស្សន៍ហង្សមាសពិសេសពូកែខាងច្រៀង ភាសាអង់គ្លេស ទើបមានឱកាសដល់អាមេរិក យ៉ាងព្រងើយ៕ រក្សាសិទ្ធដោយ ៖ ឧត្តមSM

×