ក្នុងជីវិត តែងតែមានចំនុចដែលឡើងដល់កំពូល និងចុះទៅបាត។ ប៉ុន្តែពេលយើងដួល យើងមិនត្រូវមិនចុះចាញ់នោះទេ ដើម្បីប្រែក្លាយវិបត្តិទៅជាឱកាស ហើយខិតខំឈានទៅរកភាពជោគជ័យ។ ដូចនារីជនជាតិចិនដែលមានរូបឆោមដ៏ស្រស់ស្អាតម្នាក់នេះ បានលាឈប់ពីការងារជាអ្នកបម្រើលើយន្តហោះ ដោយសារវិបត្តិកូវីដ ងាកមករៀនធ្វើបុកល្ហុង តែទឹកកក រហូតមកដល់សព្វថ្ងៃនេះ អាចរកប្រាក់ចំណូលច្រើនដ៏មិននឹកស្មាន។
គេហទំព័រ Sina បានរាយការណ៍ថា នារីជនជាតិចិនម្នាក់ឈ្មោះ Ke បានបង្កើតហាងបុកល្ហុង និងតែថៃ នៅផ្សារ Wulin ក្នុងទីក្រុង Hangzhou ប្រទេសចិន។ ដោយសារអ្នកលក់ក៏ស្អាត ហើយស្នាដៃក៏ធ្វើឆ្ងាញ់ ជាហេតុធ្វើឲ្យអតិថិជនចាប់ចិត្ត មកយ៉ាងច្រើនៗ សឹងតែរកពេលទំនេរគ្មាន។
នៅក្នុងហាងរបស់នាង មានលក់ទាំងភេសជ្ជៈ និងអាហារ ដែលភាគច្រើនជាអាហារមកពីអាស៊ីអាគ្នេយ៍ ដូចជា កាហ្វេបុរាណ អូលៀង តែទឹកកក ដែលមានតម្លៃចាប់ពី 20-25 យន់ ក្នុងងមួយកែវ និង Crispy មានតម្លៃចាប់ពី 28-40 យន់ ។
នាង Ke គឺជាជនជាតិភាគតិច មកពីទីក្រុងតូចមួយក្នុងខេត្តយូណាន។ ពីមុននាងធ្វើការជាអ្នកបម្រើនៅក្រុមហ៊ុនអាកាសចរណ៍តូចមួយ។ ប៉ុន្តែ នៅពេលដែលអាជ្ញាធរបញ្ជាឱ្យផ្អាកការហោះហើរ ដែលជាហេតុធ្វើឱ្យនាងបាត់បង់ប្រាក់ខែ ដែលទទួលបានខ្ពស់បំផុត គឺត្រឹមតែ ៣០០០ យន់ (ប្រមាណជាង ៤០០ដុល្លារ) ដូច្នេះហើយនាងមានការព្រួយបារម្ភយ៉ាងខ្លាំង ដែលការងាររបស់នាងមិនមានស្ថិរភាព។ នោះធ្វើឲ្យនាងគិតថា ជីវិតការងារជាអ្នកបម្រើលើយន្តហោះប្រហែលជាគ្រប់គ្រាន់ហើយ ជាពេលវេលាមកដល់ចំណុចមួយ ដែលនាងត្រូវទៅផ្ទះ ហើយរៀបការជាមួយនរណាម្នាក់។
ទោះជាយ៉ាងណា រឿងនេះមិនបានបញ្ឈប់ Ke ពីការងារនោះទេ។ ព្រោះពេលនោះ នាងបានក្លាយជាអ្នកលក់តាមទីផ្សារដ៏ស្រស់ស្អាត។ នាងមានកម្ពស់ 168 សង់ទីម៉ែត្រ និងទម្ងន់ត្រឹមតែ 45 គីឡូក្រាមប៉ុណ្ណោះ។ ប៉ុន្តែការធ្វើការជា Pretty Life Seller មិនមែនជារឿងអាក្រក់នោះទេ។ តែដោយសារការប្រកួតប្រជែងមានកម្រិតខ្ពស់ នាងធ្វើការបានតែ៦ខែក៏លាឈប់ ប៉ុន្តែនាងនៅតែមើលឃើញថា ការមកធ្វើការនៅ Pretty បានជួយឱ្យនាងទទួលបានបទពិសោធក្នុងការលក់ទំនិញផងដែរ។
បន្ទាប់ពីបានចូលបម្រើការងារជា Seller បានកន្លះឆ្នាំ Ke ក៏បានចាកចេញទៅខេត្តយូណាន។ នៅទីនោះ នាងបានភ្លក់ Olieng ដែលលក់ដោយជីដូនម្នាក់។ លោកយាយនោះ បានដាក់ Olieng ក្នុងថង់ក្រដាស ដើម្បីទុកវាអោយត្រជាក់ ហើយនេះគឺជាវិធីសាស្រ្តគួរឱ្យចាប់អារម្មណ៍។ ដោយឃើញមានភាពច្នៃប្រឌិត និងមានប្រសិទ្ធភាព នោះហើយជាមូលហេតុដែលនាំឲ្យនាងសម្រេចចិត្តវិនិយោគ 4000 យន់ ដើម្បីរៀនធ្វើម្ហូបថៃ និងអាហារមកពីអាស៊ីអាគ្នេយ៍ ហើយបន្ទាប់ពីបញ្ចប់រៀន នាងបានមក Hao Zhou ដើម្បីលក់អាហារថៃ។
ទោះយ៉ាងណាក៏ដោយ ចាប់ផ្តើមលក់ដំបូង នាងលក់មិនបានល្អនោះទេ ព្រោះនាងមិនអាចកាន់ឧបករណ៍ និងចម្អិនបានល្អ។ នៅពេលនោះ នាងក៏បានប្រាប់បងស្រីរបស់នាងនៅទីក្រុង Wuhan ឱ្យមកជួយ។ នាងបានបង្កើតហាងតូចមួយ ដោយបានថតឃ្លីប និងបង្ហោះវាតាមបណ្តាញសង្គម។ ដំបូង Ke អាចលក់បានត្រឹមតែ 100-200 យន់ ក្នុងមួយថ្ងៃ ប៉ុន្តែប្អូនស្រីរបស់នាងបានប្រាប់នាងថា កុំបាក់ទឹកចិត្ត ហើយបន្តរហូតដល់ឃ្លីបរបស់នាង បានទាក់ភ្នែកអ្នកគ្រប់គ្រងផ្សារ Wu Lin ហើយអញ្ជើញនាងឱ្យលក់នៅទីនោះ ដែលធ្វើឲ្យនាងប្រែក្លាយវិបត្តិទៅជាឱកាស ទទួលបានប្រាក់ចំណេញយ៉ាងច្រើនពីការលក់បុកល្ហុង និងតែទឹកកក។
បច្ចុប្បន្ននេះ ប្រាក់ចំណូលរបស់ Ke គឺមួយថ្ងៃចាប់ពី 4000-5000 យន់ ខណៈដែលមុខម្ហូបដែលលក់ដាច់ជាងគេគឺតែទឹកកក និងជើងមាន់។ ប៉ុន្តែ នៅថ្ងៃដែលលក់មិនបានល្អ វាអាចធ្លាក់ចុះប្រហែល 2000-3000 យន់ ។ ក្នុងដំណើរការនៃការលក់របស់នាង ក៏អនុញ្ញាតឱ្យអតិថិជនមើលពីរបៀបដែលនាងដំណើរការចម្អិនអាហារ តើវាធ្វើបានល្អប៉ុណ្ណា រហូតទាល់តែភោជនីយដ្ឋានផ្សេងទៀតធ្វើតាមវិធីនេះ។
នាងក៏មានអារម្មណ៍ខ្លាចថា អាចនឹងត្រូវមិត្តភក្តិរបស់នាងមើលងាយ។ ប៉ុន្តែពេលលក់ដាច់ខ្លាំងពេក នាងមានអារម្មណ៍ថា មិត្តភ័ក្ដិនាងចង់មកជួយនាងផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង