ស្ត្រីវ័យ២៨ឆ្នាំ ជាភរិយាម្នាក់នៅអេហ្ស៊ីប កំពុងតែដាក់ពាក្យប្តឹងសុំលែងលះប្តី ព្រោះតែប្តីនាងដណ្តើមធ្វើអស់ការងារផ្ទះ ហើយថែមទាំងពុំឲ្យនាងជួយធ្វើឡើយ។
ប្តីរបស់ Samar M. អាយុ ៣១ឆ្នាំ ជាថៅកែហាងលក់សម្លៀកបំពាក់ដ៏ជោគជ័យ១។ ក្រោយពីជួលបុគ្គលិកសម្រាប់លក់ទំនិញក្នុងការរួមរស់ជាមួយស្វាមីទៀត ព្រោះម្ង៉ៃៗប្តីរបស់នាងនៅតែផ្ទះបោសជូតរៀបចំទុកដាក់សព្វសារពើ។
Samar ថា ប្តីរបស់នាងមានទង្វើដូចជាមេផ្ទះ ហើយនាងពិតជាធុញទ្រាន់នឹងប្តីទ្រាំលែងបានហើយ ព្រោះពុំត្រឹមតែក្តោបយកកិច្ចការផ្ទះសព្វមុខប៉ុណ្ណោះទេ ថែមទាំងហាមឃាត់ពុំឲ្យនាងលូកដៃចូលជួយទៀត។ នៅពេលនាងសួរម្តងៗ ប្តីរបស់នាងតែងឆ្លើយថា បើសិននាងចង់រស់នៅក្នុងផ្ទះរបស់គាត់នោះ នាងត្រូវរស់នៅតាម “ច្បាប់” របស់គាត់។
នាងនិយាយប្រាប់ថា “ខ្ញុំស្គាល់ហើយស្រឡាញ់គ្នាជាង២ឆ្នាំហើយ ហើយទើបនឹងរៀបការបាន ២សប្តាហ៍ប៉ុណ្ណោះ។ ប៉ុន្តែខ្ញុំស្អប់ព្រោះត្រូវរស់នៅជាមួយក្នុងសភាពពុំទ្រាំទ្របាន នឹងទង្វើរបស់គាត់។
ប្តីរបស់ខ្ញុំជា “ស្រីមេផ្ទះ”ម្នាក់ ដែលពុំឲ្យខ្ញុំប៉ះពាល់កិច្ចការអ្វីទាំងអស់តាំងពីដាំស្ល បោសសំអាត និងកិច្ចការផ្ទះដទៃទៀត។ គាត់ត្រួតត្រាគ្រប់យ៉ាងនៅក្នុងផ្ទះ និងពុំឲ្យខ្ញុំមានយោបល់អ្វីទេ រួមទាំងពេលគាត់សំឡឹងទូរទស្សន៍ ហើយគាត់រវល់ ក៏ជួលគេមកធ្វើជំនួស រីឯខ្ញុំបានត្រឹមអង្គុយសំឡឹងប៉ុណ្ណោះ”។
ពេលនាងយករឿងនេះទៅប្រាប់ម្តាយក្មេក គាត់ស្រឡាំងកាំងខ្លាំងណាស់ចំពោះ Muhammad ពុំដែលធ្វើការផ្ទះពេលនៅជាមួយឪពុកម្តាយទេ។
Samar បានដាក់ពាក្យទៅកាន់តុលាការ New Cairo ដោយបញ្ជាក់ច្បាស់ថា ៖ “ប្តីខ្ញុំពុំឲ្យសេរីភាពខ្ញុំ ក្នុងការដោះស្រាយកិច្ចការផ្ទះសម្បែង ធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ខ្លួនកំពុងនៅសណ្ឋាគារ!”។
Samar ចង់លែងលះតាមបែបបទ Khula គឺស្ត្រីម្នាក់ដែលកាន់សាសនាអ៊ីស្លាម អាចលែងលះប្តីដោយវិធីសងបណ្តាការ៕ សូយន