ក្មេងប្រុសបាល់ម្នាក់ទៀតហើយ ត្រូវបាននាំចេញពីក្នុងរូងភ្នំ Tham Luang នៅវេលាម៉ោងប្រហែល ៥ ល្ងាចថ្ងៃចន្ទ នេះ និងក្លាយជាអ្នកទី៥ ដែលត្រូវបានជម្លៀសដោយសុវត្ថិភាពពីរូងលិចទឹកនេះ នៅក្នុងខេត្តឈៀងរ៉ៃ ។ នេះបើតាមប្រភពមួយនៅថ្ងៃច័ន្ទនេះ ។
ក្មេងប្រុសដែលឈ្មោះរបស់គាត់ ពុំត្រូវបានបញ្ចេញនៅឡើយ ត្រូវបានដឹកតាមរថយន្តសង្គ្រោះបន្ទាន់ ពីរូងនៅក្នុងស្រុក Mae Sai មុនពេលផ្ទេរទៅកាន់ឧទ្ធម្ភាគចក្រ ទៅកាន់មន្ទីរពេទ្យ Chiang Rai Prachanukraw ក្នុងស្រុក Muang ។
រូបគេគឺជាមនុស្សដំបូង ដែលបានចេញក្នុងថ្ងៃទី២នៃប្រតិបត្តិការជម្លៀសក្រុមរបស់ពួកគេ និងគ្រូបង្វឹកម្នាក់របស់ពួកគេ២ថ្ងៃនេះ ពីក្នុងរូងភ្នំ Tham Luang ទីកន្លែងដែលពួកគេត្រូវជាប់គាំងអស់រយៈពេល ១៥ ថ្ងៃ មកហើយ ។
កាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ ៤ នាក់ នៃសមាជិកក្រុមបាល់ទាត់របស់គេ ត្រូវបាននាំយកចេញដាច់ដោយឡែកពីគ្នាពីរូង និងកំពុងទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យ ៕ ឧត្តម