Monday, March 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាន់ សុផានី ដាច់ចិត្តលើកដៃសុំជំនួយពីអតីតស្វាមីលោក ហ្ស៊ូណូ ជាលើកដំបូង ដោយសារជីវភាពទ័លខ្លាំង

ភ្នំពេញ ៖ អតីតតារាសម្តែងអ្នកនាង ចាន់ សុផានី បានចេញមុខប្រកាសជាសាធារណៈ ដោយដាច់ចិត្តសុំជំនួយពីអតីតស្វាមីរបស់នាង គឺតារាចម្រៀងលោក ហ្ស៊ូណូ ក្នុងពេលដែលនាងកំពុងជួបការលំបាកខ្លាំងលើផ្នែកជីវភាពនាពេលបច្ចប្បន្ននេះ។

អ្នកនាង ចាន់ សុផានី បានបង្ហោះសារនៅលើគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា ភាពស្រស់ស្អាតផូរផង់ឥតខ្ចោះរបស់ខ្ញុំវាគ្រាន់តែជាសំបកក្រៅតែប៉ុណ្ណោះ ពេលនេះម៉ោងនេះខ្ញុំស្ទើតែរលំហើយវិនាទីនេះខ្ញុំបាក់ទឹកចិត្តខ្លាំងណាស់។
អ្នកនាងបញ្ជាក់ថា បើមិនយល់ទាស់ទេមានបងប្អូនណាមានមេត្តាអោយខ្ញុំផង ជួយខ្ញុំផងខ្ញុំពិតជាត្រូវការជំនួយដ៍ពិតប្រាកដមួយ ជួយដោះស្រាយរឿងខ្ញុំនិងអតិតរបស់ខ្ញុំ ដើម្បីជាជំនួយដល់កូនក្នុងជីវភាពររស់នៅប្រចាំថ្ងៃ។ ពួកខ្ញុំពិតជាពិបាកណាស់ក្នុងពេលដែលអតិតរបស់ខ្ញុំ រត់គេចពីបញ្ហាយកស្រណុកស្រួលម្នាក់ឯង ហ៊ឺហារសប្បាយអស់រយៈពេល១០ឆ្នាំ ហើយដោយមិនអើពើខ្វល់ខ្វាយពីកូនទុកឲ្យខ្ញុំទទួលខុសត្រូវម្នាក់ឯង។ ពេលនេះខ្ញុំទ្រាំលែងបាននិងស្រែករកជំនួយផ្លូវច្បាប់ឲ្យជួយដល់នាងខ្ញុំផង ព្រោះពេលនេះខ្ញុំអត់មានលទ្ធភាពនិងមានជីវភាពទីទ័លខ្លាំងណាស់។

នាងបន្ថែមថា កូននាងខ្ញុំព្យាយាមទំនាក់ទំនង់ទៅប៉ារបស់គេខ្លាំងណាស់ តែគេមិនអាចអោយពួកយើងទំនាក់ទំនងបានទេហើយ ពេលនេះកូននាងខ្ញុំប៉ះពាល់អារម្មណ៍ផ្លូវចិត្តជាខ្លាំង ព្រោះនាងភ័យខ្លាចប៉ះពាល់ការសិក្សាររបស់នាងដោយជីវភាពលំបាក របស់នាងខ្ញុំក្នុងពេលនេះសូមមេត្តាជួយនាងខ្ញុំផង។

យ៉ាងណាបើតាមអ្នកនាង ចាន់ សុផានី វាជាការអាម៉ាស់ណាស់ហើយក៍មិនចង់ឲ្យមានការបាត់បង់កិត្តិយសអ្នកណាម្នាក់នោះទេ តែពេលនេះពិតជាអស់ជម្រើសហើយខ្ញុំត្រូវតែរកជំនួយ ដើម្បីអនាគតកូន។
នាងបញ្ជាក់ថា នេះជាលើកដំបូងហើយដែលខ្ញុំសម្រេចចិត្តបែបនេះ ព្រោះកូនស្រីខ្ញុំលែងសូមឲ្យខ្ញុំទុកមុខឲ្យប៉ារបស់គាត់ ហើយគាត់និយាយថាយើងគួរតែធ្វើម៉ាក់ព្រោះគាត់អត់ បានយល់ពីយើងទេ អាណិតកូនស្រីណាស់ហើយអ្វីដែលខ្ញុំភ័យបំផុតពេលនេះ គឺកូនស្រីខ្ញុំកំពុងប្រឈមនិងជំងឺបាក់ទឹកចិត្តសូមមេត្តាជួយដល់ពីរនាក់ម្តាយកូនខ្ញុំផង ដើម្បីអនាគតក្មេងស្រីម្នាក់ ។
យ៉ាងណាពាក់ព័ន្ធបញ្ហាខាងលើនេះ គេមិនទាន់ឃើញលោក ហ៊្សូណូ ចេញបកស្រាយ និងឆ្លើយតបយ៉ាង ណានៅឡើយទេ ខណៈពេលដែលរឿងរ៉ាវមួយនេះ កំពុងតែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីស្រទាប់មហាជន ជាពិសេសបណ្តាអ្នកលេងបណ្តាញសង្គម៕ រក្សាសិទ្ធដោយ ៖ សំណាង SV

×