តាម AFP នៅថ្ងៃ៩ខែកក្កដា ពង្រាងរដ្ឋធម្មនុញ្ញថ្មីរបស់ហ្វ៊ីលីពីនត្រូវបានដាក់ជូនប្រធានាធិបតីប្រទេសនេះ ដែលតាមនោះប្រធានាធិបតីនឹងត្រូវបានប្រគល់បន្ថែមសិទ្ធិអំណាច ព្រមទាំងឱកាសដើម្បីអូសបន្លាយអាណត្ដិរបស់ខ្លួនបានដល់ទៅ៨ឆ្នាំ។
តាមក្រឹត្យច្បាប់បច្ចុប្បន្ន ប្រធានាធិបតី Duterte ត្រូវបានចាកចេញពីមុខតំណែងនៅឆ្នាំ២០២២ ពេលដែលអាណត្តិ៦ឆ្នាំរបស់លោកត្រូវបានបញ្ចប់។ ប៉ុន្ដែសំណើផ្លាស់ប្ដូរចំពោះប្រព័ន្ធសហព័ន្ធក្នុងពង្រាងថ្មីនេះនឹងអាច ឱ្យលោកDuterte រត់ប្រណាំងថែម២អាណត្ដិទៀត ដែលក្នុង«១អាណត្តិអូសបន្លាយរយៈពេល៤ឆ្នាំ»។
ប្រធានាធិបតីហ្វ៊ីលីពីន Rodrigo Duterte
ពង្រាងរដ្ឋធម្មនុញ្ញនេះចាំបាច់ត្រូវរំលងឧបសគ្គមួយចំនួនទើបអាចក្លយជាច្បាប់បាន។ ក្នុងនោះរួមមានកិច្ចពិភាក្សាមួយ នៅក្នុងរដ្ឋសភានិងការធ្វើប្រជាមតិ។
តាមការស្ទាបស្ទង់ថ្មីបំផុតចំពោះមនុស្ស១២០០នាក់បង្ហាញថា មានតែពលរដ្ឋហ្វ៊ីលីពីន៣៧ភាគរយប៉ុណ្ណោះដែលគាំទ្រឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ខណៈពេល២៩ភាគរយប្រឆាំងនឹងរឿងនេះ។ក្នុងគម្រោងពង្រាងរដ្ឋធម្មនុញ្ញថ្មីនេះដែរ ហ្វ៊ីលីពីននឹងត្រូវបានបែងចែកជា១៨តំបន់ក្នុងប្រព័ន្ធសហព័ន្ធ ហើយតំបន់នីមួយៗនឹងមានសិទ្ធិត្រួតពិនិត្យច្រើនជាងមុនចំពោះបញ្ហាក្នុងតំបន់របស់ខ្លួន៕
សូយន