តាកែវ ៖ សមត្ថកិច្ចនគរបាលខេត្តតាកែវកសាងសំណុំរឿងបញ្ជូនកូនអាកាត់ញូរម្នាក់ទៅតុលាការនាព្រឹកថ្ងៃទី ១៥ វិច្ឆិកា ២០១៧នេះ ដោយសារតែខឹងនិងម្តាយស្តីបន្តោស កូនអាកាតញូម្នាក់ចង់សងគុណម្តាយនិងការវាយ និងគំរាមកាប់សម្លាប់ ។
ហេតុការណ៍នេះដែរ ត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារ នៅភូមិរមៀត ឃុំពពេល ស្រុកត្រាំកក់ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង២៣ និង១៥នាទី។
លោក ឌុក ធីយ៉ា អធិការស្រុកត្រាំកក់បានប្រាប់អោយដឹងថា ជនសង្ស័យឈ្មោះ សួង ឡាយ ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ បានប្រដាប់កាំបិត -ដែកដកបានសំឡុត គំរាម រកកាប់ និងវាយទៅលើម្ដាយបង្កើតរបស់ខ្លួនឈ្មោះង៉ែត ថា អាយុ៤៩ឆ្នាំ វាយបំផ្លាញពាងទឹកចំនួន០១ ខាប់ដាក់ស្រាចំនួន០៣ ខូចខាតទាំងស្រុង ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយប្រាប់ថាមូលហេតុដែលគេវាយបំផ្លាញរបស់របរក្នុងផ្ទះ គឺដោយសាររូបគេ(ជនសង្ស័យ)ខឹងនឹងម្តាយស្ដីបន្ទោសអោយខ្លួន៕ តាកែវ