លោក Narongsak Osottanakorn បញ្ជាការយុទ្ធនាការសង្គ្រោះចាប់ផ្ដើមបើកសន្និសីទកាសែតៈ «ខ្ញុំសុំរាយការណ៍ជាផ្លូវការអំពីការងារនៅថ្ងៃនេះ…។ក្នុងឱកាសនេះ ខ្ញុំសូមជម្រាបថា តាំងពីម៉ោង១១ថ្ងៃត្រង់ យើងសង្គ្រោះបានមនុស្ស៤នាក់ ហើយបញ្ជូនទៅកាន់មន្ទីរពេទ្យដោយសុវត្ថិភាព»។ អ្នកចុងក្រោយត្រូវបានបញ្ជូនទៅគឺនៅវេលាម៉ោង២១:០៣នាទី។
សន្និសីទកាសែតនៅយប់ថ្ងៃទី៩កក្កដា ជុំវិញយុទ្ធនាការសង្គ្រោះ
យុទ្ធនាការសង្គ្រោះនៅថ្ងៃ៩ ខែកក្កដានេះប្រព្រឹត្ដទៅនៅម៉ោង១១ថ្ងៃត្រង់ ដោយមានការចូលរួមរបស់អ្នកស្ម័គ្រចិត្តយ៉ាង កុះករនិងកងកម្លាំងបង្គោល។
លោក Narongsak Osottanakorn សង្កត់ធ្ងន់ថា ក្នុងយុទ្ធនាការសង្គ្រោះថ្ងៃទីពីរនេះមានអ្នកចូលរួមច្រើនជាង ជំនាញជាងមុន«ចំនួនមនុស្សគឺជាង១០០នាក់ ហើយអ្នកមុជទឹក១៨នាក់ ធ្វើឱ្យដំណើរការប្រព្រឹត្ដទៅលឿនជាងពីម្សិលមិញជាង២ម៉ោង។
ក្រោយពេលសង្គ្រោះមនុស្សបានសរុបទាំងអស់៨នាក់ អាជ្ញាធរថៃបានផ្អាកយុទ្ធនាការសង្គ្រោះ ហើយនឹងបន្ដសង្គ្រោះមនុស្ស៦នាក់ដែលនៅសល់។
ឧទ្ធម្ភាគចក្រដែលដឹកជនរងគ្រោះចុងក្រោយនៅយប់ថ្ងៃទី៩ ខែកក្កដា
សន្និសីទកាសែតប្រព្រឹត្ដទៅក្នុងបរិយាកាសរីករាយ។លោក Narongsak Osottanakorn ក៏បានឱ្យដឹងថា លោក prayuth chan-ocha នាយករដ្ឋមន្ដ្រីថៃ ក៏បានចុះសួរសុខទុក្ខបុគ្គលិកមន្ទីរពេទ្យ និងក្មេងៗដែលបានសង្គ្រោះពីរថ្ងៃកន្លងមក។
និយាយដល់ទិសដៅអនុវត្តន៍បន្ដ សមត្ថកិច្ចថៃនិយាយថា: ថ្ងៃនេះយើងធ្វើបានលឿនជាងថ្ងៃទីមួយពី៤ទៅ៥ម៉ោង ហើយអំពាវនាវអ្នកទាំងឡាយកុំអន្ទះសា ឬមន្ទិលសង្ស័យពីមនុស្ស៥នាក់ដែលត្រូវសង្គ្រោះ។
សមត្ថកិច្ចក៏សំណូមពរឱ្យអធ្យាស្រ័យ ហើយត្រូវដឹងថា មុនពេលនាំជនរងគ្រោះចេញមួយលើកៗគេត្រូវការពេលវេលា២០ម៉ោងដើម្បីបញ្ជូនបរិក្ខារចាំបាច់ទៅក្នុងល្អាងភ្នំ។សមត្ថកិច្ចពុំមានសិទ្ធិអន្ដរាគមន៍ទៅលើការងាររបស់ក្រុមអ្នកមុជទឹកឡើយ ព្រោះវាជារឿងបច្ចេកទេសសុទ្ធសាធ៕
សូយន