ឧបនាយករដ្ឋមន្ដ្រីថៃ Prawit Wongsuwan នៅថ្ងៃ៩កក្កដាម្សិលមិញនេះ បាននិយាយថា «ជនជាតិចិនមួយចំនួនជ្រកក្រោមផ្លាកថៃដើម្បីអូសទាញភ្ញៀវទេសចរចិន។ពួកគេមិនចាប់អារម្មណ៍ដល់ការព្រមានសោះឡើយ។នេះជាមូលហេតុដែលនាំឱ្យមានព្រឹត្ដិការណ៍គួរឱ្យសោកស្ដាយ។ បញ្ហានេះចាំបាច់ត្រូវកែសម្រួលភ្លាម»។យ៉ាងណាលោកពុំបានចង្អុលចំពីម្ចាស់ tour ចិន ក៏ដូចជាការបំពារបំពានលើបទកំណត់។
ក្រុមសង្គ្រោះកំពុងបញ្ជូនសាកសពជនរងគ្រោះមកកាន់ឆ្នេរនៅថ្ងៃទី៧កក្កដា
គូររំលឹកថា នាវា Phoenix បានដឹកមនុស្ស១០១នាក់ ក្នុងនោះមានភ្ញៀវទេសចរចិន៨៧នាក់ ហើយត្រូវបានលិចនៅថ្ងៃទី៥ ខែកក្កដា នាតំបន់សមុទ្រប៉ែកខាងលិចកោះភូកេត។មនុស្ស៤១នាក់ស្លាប់ ហើយ១១នាក់បានបាត់ខ្លួន៕
សូយន