Wednesday, June 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ កម្ពុជាប្រកាសបើកជាផ្លូវការ ធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ២០២៣

ភ្នំពេញ៖ ថ្ងៃទី០៥ ឧសភានេះ គ្រប់១០០ថ្ងៃនៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាត្រូវប្រារព្ធពិធីបើកការប្រកួតជាផ្លូវការ នៃព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រ នៅល្ងាចនេះតែម្តងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលពិធីបើករៀបចំធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្នាក់ដឹកនាំនៃបណ្តាប្រទេសមួយចំនួនទៀត។

ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ដែលបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ។​

ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ចាប់ពីថ្ងៃទី ០៥ ដល់ ១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games លើកទី១២ ចាប់ផ្តើមពីថ្ងៃទី ០៣-០៩ ខែមិថុនា ឆ្នាំ​២០២៣។

គួរបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេម មានសរុបចំនួន ៣៧ប្រភេទកីឡា ត្រូវនឹងវិញ្ញាសារហូតដល់ ៥៨៦វិញ្ញាសា ដែលធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន៤ រួមមាន ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត និងខេត្តសៀមរាប៕

×