Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពួក​អ្នក​ឆ្លៀតឱកាស​ល្មម​ដឹងខ្លួនហើយ ​កែប្រែ​មារយាទកុំ​យក​រូបភាព​ឃ្លី​ប​ក្លែងក្លាយ​មក​បោក​បញ្ឆោត អូសទាញ​អ្នកទស្សនា​ទៀត​ទៅ​(មានវីដេអូ)

spot_img

ក្នុងពេលដែល​ពិភពលោក​ទាំងមូល​ផ្ដោត​សំដៅ​ទៅលើ​ការជួយ​សង្គ្រោះ​ជីវិត​មនុស្ស​១៣​នាក់ ដែល​ជាប់គាំង​ក្នុង​ល្អាង​Tham Luang គេ​សង្កេតឃើញ​លើ​បណ្ដាញ Internet មាន​ជន​ឆ្លៀតឱកាស​មួយចំនួន​ទាញយក​រូបភាព​ក្លែងក្លាយ​មក​បន្លំ​។​គណនី​ហ្វេ​ស​ប៊ុ​ក Army times Thailand បាន​ព្រមាន​ថា ទាំងនោះ​គឺជា​រូបភាព​ក្លែងក្លាយ នឹង​អាច​ប្រឈមមុខ​ជាមួយ​បណ្ដឹង​…​។​

នេះ​រូបភាព​និង​ឃ្លី​ប​ក្លែងក្លាយ អាច​ប្រឈម​នឹង​ផ្លូវច្បាប់​

​ជាក់ស្ដែង​Army times Thailand បានដាក់​បង្ហាញ​រូបភាព​មួយចំនួន​ដែល​ពណ៌​នាពី​ការដែល​«​ភ្នាក់ងារ​សង្គ្រោះ​កំពុង​បញ្ជូន​វត្ថុ​មួយ​គ្រប​តង់​កៅស៊ូ​ពណ៌​ទឹកក្រូច​នៅក្នុង​ល្អាង​ភ្នំ រួច​សរសេរថា​នេះ​ជា​ទិដ្ឋភាព​នៃ​យុទ្ធនាការ​សង្គ្រោះ​នៅ​ថៃ​។

​ឃ្លី​ប​នេះ​មាន​ដើមកំណើត​នៅ​ប្រទេស​…​អាមេរិក​នោះទេ​។​

Army times Thailand នូវបាន​ទូន្មាន​ដល់​ប្រិយមិត្ត Facebook សូមកុំ​ចែករំលែក​រូបភាព​មិន​ពិត​ខាងលើ​នោះ ព្រោះ​វា​ពុំមែន​ជា​ល្អាង​Tham Luang ឡើយ​។​ល្អាង​Tham Luang ពុំមែន​ទឹក​តិច ហើយ​ថ្លា​បែបនេះ​ទេ​។​

​ខាងក្រោម​ជា​រូបភាព​នៃ​ឃ្លី​ប​ពិត​។​

​គូរ​រំលឹកថា រូបភាព​និង​ឃ្លី​ប​មិន​ពិត​ខាងលើ បានបង្ហាញ​វត្តមាន​លើ​គេហទំព័រ ព្រមទាំង​ទទួលបាន​ការចែករំលែក​ក៏​មិនធម្មតា​ដែរ​។​នេះ​គឺជា​ទង្វើ​ក្លែងបន្លំ​ដែល​អាច​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​៕

សូយន

spot_img
×