Wednesday, December 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​នាវា “Titanic Chile” ដឹក​មនុស្ស​ជាង ៤០០​នាក់ លិច​១ សតវត្សរ៍​មក​ហើយ​នៅ​បាតសមុទ្រ​

អ្នកវិទ្យាសាស្ត្រ​ម្នាក់​បាន​អះអាងថា ការរកឃើញ​នាវា Titanic Chile ជា​របកគំហើញ​សំខាន់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ Chlie​។​

…​ឆ្នាំ​១៩២២ នាវា Itata ដែល​ផ្ទុក​មនុស្ស​ប្រមាណ​ជាង ៤០០​នាក់ បាន​ជួបប្រទះ​ព្យុះ​ក្នុង​ដំណើរ​ពី​ចន្លោះ​អាមេរិក និង​Chile ។ នាវា​រងគ្រោះ​បាន​លិច​ចុះ​បាតសមុទ្រ ហើយ​ត្រូវបាន​គេ​ហៅថា “​ករណី​លិច​នាវា Titanic Chile”​។​

សាកសព​នាវា​ស្ថិត​នៅ​បាតសមុទ្រ​ជិត​១០០​ឆ្នាំ​

៧​ឆ្នាំកន្លងមក ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ប្រឹងប្រែង​ស្វែងរក​សាកសព​នាវា​ដែល​ត្រូវ​លិច​។ ទើបតែ​ពេល​ថ្មីៗ​នេះ​គេ​ទើប​រក​ឃើញ​វា​នៅ​ជិត​កំពង់ផែ Coquimbo ខេត្ត Elqui ប្រទេស Chile​។ អ្នកវិទ្យាសាស្ត្រ​សង្ឃឹមថា សំណល់​ទាំងនោះ​នឹង​ជួយ​ដោះស្រាយ​ចំនោទ​ដ៏​អាថ៌កំបាំង​អស់​រយៈពេល​ជិត​១០០​ឆ្នាំ​មក​ម្លេះ​។​

នាវា Itata ចត​មុនពេល​ត្រូវ​លិច​ចុះ​បាតសមុទ្រ​

​​ដំណើរការ​ស្វែងរក​ចាប់ផ្តើម​ពី​ឆ្នាំ ២០១០ ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​មក​ពី​សកល​វិទ្យាល័យ​គ្រិស្គ​ភាគ​ខាងជើង​។ ពួកគេ​ប្រើប្រាស់​ឧបករណ៍​ស្វ័យ​ធ្វើដំណើរ (ROV) ដើម្បី​រក​តាម​តំបន់ឆ្នេរ Coquinbo ។​

​នាវា Itata ធ្លាប់​ចូលរួម​ក្នុង​សង្គ្រាម​ប៉ាស៊ីហ្វិក ឆ្នាំ ១៨៩១ មុន​ពេល​វា​ត្រូវ​បាន​លក់​ឲ្យ​ក្រុមហ៊ុន Vaporeso នា​ឆ្នាំ ១៩២២​។ ខណៈពេល​នោះ វា​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ដឹក​ជញ្ជូន​ទំនិញ​និង​អ្នកដំណើរ​តាម​ផ្លូវ​អាមេរិក -Chile៕ សូ​យ​ន​

×