Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នគរបាល​ស្រុក​សំរោង​ទង អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព បង្ក្រាប​អ្នក​ញៀន​ល្បែងភ្នាល់​មាន់​ជល់​តាម​ទូរទស្សន៍​ខ្សែកាប​

spot_img

​កំពង់ស្ពឺ ៖ នៅ​ថ្ងៃ​ចន្ទ ទី​៩​ខែកក្កដា​ឆ្នាំ​២០១៨ វេលា​ម៉ោង ១៥ និង ៤០ នាទី កម្លាំង​នគរបាល​ស្រុក​សំរោង​ទង និង​កម្លាំង​របស់​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត​បាន​ចុះបង្ក្រាប​ទីតាំង​បើក​ភ្នាល់​ល្បែងស៊ីសង ជល់​មាន់​តាម​ទូរទស្សន៍​ខ្សែកាប​នៅផ្ទះ​របស់​ឈ្មោះ ភិន ផល្លា ស្រី អាយុ ៤០​ឆ្នាំ បើក​លក់​កាហ្វេ នៅ​ភូមិ​ត្រពាំង​អំពិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ឃាត់​មនុស្ស ១៩​នាក់​។​

​លោក​ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ បានឲ្យដឹងថា ករណី​បង្ក្រាប​ទីតាំង​ភ្នាល់​ល្បែង​ខាងលើ បាន​ឃាត់ខ្លួន​មនុស្ស ១៩​នាក់ និង​ម៉ូតូ​ចំនួន ២៥​គ្រឿង ដែល​កំពុង​លេង​ភ្នាល់ ក្នុង​ហាង​របស់​ឈ្មោះ ជា ដែល​ជា​ម្ចាស់​ទីតាំង​ខាងលើ​។​
​មនុស្ស​ដែល​ឃាត់ខ្លួន​ទាំង ១៩​នាក់ មាន​មនុស្ស​មួយចំនួន​ចាស់ៗ និង​មាន​សុខភាព​ខ្សោយ ដែល​ករណី​នេះ លោកស្នងការ​បាន​អញ្ជើញ​មន្ទីរ​សុខាភិបាល​តាមដាន និង​ពិនិត្យ​ជំងឺ ជូន​ពួកគាត់​ស្ថិត​ក្នុង​នីតិវិធី ឃាត់ខ្លួន​៤៨​ម៉ោង ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​សុខភាព​។ បើ​ទោះបីជា​ពួក​គាត់​ចាស់ ឬ​ឈឺ​យ៉ាងណា តែ​នេះ​ជា​ករណី​បើក​លេង​ល្បែង​ភ្នាល់​ស៊ីសង​ខុសច្បាប់ មិន​អាច​លើកលែង​បាន​នោះ​ទេ យ៉ាងហោចណាស់​ក៏​ត្រូវ​មានទោស និង​ធ្វើ​កិច្ចសន្យា​អប់រំ​ផងដែរ​។​

មនុស្ស​ដែល​ឃាត់ខ្លួន​ទាំង ១៩​នាក់​៖ ១. ឆោម សាវ៉ុន ប្រុស អាយុ ៦៥​ឆ្នាំ ២. ចិន សឿន ប្រុស អាយុ ៤៨​ឆ្នាំ ៣. ឆុន សុខ​នៅ ប្រុស អាយុ ៥២​ឆ្នាំ ៤.​ណុប ពៅ ប្រុស អាយុ ៥១​ឆ្នាំ ៥. ម៉ី សុខ​ឃឿន ប្រុស អាយុ ៥៣​ឆ្នាំ ៦. ឃុត ថន ប្រុស អាយុ​៥០​ឆ្នាំ ៧. ម៉ាច ធា ប្រុស អាយុ ៤៥ ឆ្នាំ ៨. សុខ សុធា ប្រុស អាយុ ៥៤​ឆ្នាំ ៩.​រុន ប៊ុន​ណា​រ៉ា ប្រុស អាយុ ៣៩​ឆ្នាំ នៅក្នុង ឃុំ​លំហាច ស្រុក​អង្គស្នួល ១០. ហួន ហុន ប្រុស អាយុ​៥៤​ឆ្នាំ ១១.​កៅ សុខ​ហៀ​ង ប្រុស អាយុ​៤១​ឆ្នាំ ១២. ជា ឈុន ប្រុស អាយុ ៣៧​ឆ្នាំ ១៣.​ជួប នី ប្រុស អាយុ​៥៥​ឆ្នាំ ១៤. អ៊ុន ច​ន្ធី ប្រុស អាយុ​៤៧​ឆ្នាំ ១៥. អ៊ុន ខឹម ប្រុស អាយុ​៥២​ឆ្នាំ ១៦. នួន សំនៀង ប្រុស អាយុ​៤២​ឆ្នាំ ១៧. ហ៊ិ​ន ជាក់ ប្រុស អាយុ ៣៨​ឆ្នាំ​
១៨.​នុត គឹមហុង ប្រុស អាយុ​៤៥​ឆ្នាំ និង​១៩.​ឈ្មោះ ប៉ា​ច ធុល ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ​។ ធ្វើការ​ដកហូត ទូរទស្សន៍ ១​គ្រឿង ភ្ជាប់​ជាមួយ​ដុំ​អ៊ិន​ធឺ​ណេត និង​ម៉ូតូ​ចំនួន ២៥​គ្រឿង​។​

ករណី​បង្ក្រាប​ខាងលើ បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ​ដោយ​៖​កូឡាប​

spot_img
×