Tuesday, June 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ប្រយ័ត្ន ក្រុមកម្ចី Online! យក​រូបគេ​ទៅ​ផុស​គំ.រាម​ទារ​លុ​យ ចោ.ទ​ថា​អ្នកធានា​ចងការ​លុយ ទាំង​ជនរងគ្រោះ​មិនដឹង​ខ្លួន សំខាន់​ខល ស្រាប់តែ…

បច្ចុប្បន្ននេះ មិនដឹងថាមានប្រជាពលរដ្ឋខ្មែរប៉ុន្មាននាក់នោះទេ ដែលកំពុងរងគ្រោះ ដោយសារក្រុមកម្ចី Online ចង់ការ Online ឬ ចងការ Mafia របស់ជនជាតិចិនខុសច្បាប់ ខណៈនៅពេលនេះ មានជនរងគ្រោះជាច្រើន បានចេញមកប្រាប់ថា ពួកគេកំពុងត្រូវបានក្រុមជនបោកប្រាស់ទាំងនោះ «ធ្វើស៊ី» តាមរយៈការយករូបថតមកគំរាមជំរិតទារប្រាក់ ទាំងមិនដឹងខ្លួន។

ជាក់ស្តែង បុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Chuong Neou បានបញ្ចេញ Account ហ្វេសប៊ុក Fake របស់ជនបោកប្រាស់ជាស្រីស្អាត ដែលដាក់ឈ្មោះថា ស្រី ទូច និងវីដេអូខលមិនបញ្ចេញមុខ ឆ្លើយតបមកវិញឡើងម៉ាឆ្ងាញ់ ដោយគាត់បានស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ធ ជួយចាត់វិធានការ រៀបរាប់ឲ្យដឹងថា៖ «សូមសមត្ថកិច្ចជួយមើលផង ធ្លាប់ឃើញគេផុស ឥលូវជួបខ្លួនឯងផ្ទាល់ សូមបងប្អូនជួយស៊ែរនិងប្រុងប្រយ័ត្ន ប្រាក់កម្ចីOnline ដូចជាការចាប់ជំរិតទារប្រាក់ពីភាគីម្ខាងទៀត ដែលមិនបានពាក់ព័ន្ធ សូម្បីតែផ្តិតមេដៃ ឬធ្វើកិច្ចសន្យាអ្វីមួយសោះ។ ដោយគ្រាន់តែយករូបថតពីFBដាក់ថាអ្នកស្គាល់គ្នា ឬសាច់ញ្ញាតិ ដោយយើងមិនស្គាល់អ្នកខ្ចីប្រាក់នោះសោះ។

គណនីខាងលើបន្តថា «ហើយខ្ញុំបានខលទៅបញ្ជាក់ម្តងជាពីរដងក៏ដោយ នៅតែមិនព្រមលុបរូបថត ហើយថែមទាំងជេរប្រមាថមកវិញថែមទៀត។ ខ្ញុំសូមបញ្ជាក់ជូនថា ខ្ញុំមិនបានផ្តិតមេដៃ ឬក៏ធ្វើជាអ្នកធានាលុយ ទៅអោយបុគ្គលខាងលើទេ ដូចច្នេះសូមក្រុមហ៊ុនកម្ចីOnline ឆាប់លុបរូបថតខ្ញុំជាបន្ទាន់ ខ្ញុំនឹងដាក់ពាក្យប្តឹងបុគ្គលខាងលើ និងក្រុមហ៊ុនកម្ចីOnline និងភាគគីអ្នកខលឆាតមកជេរប្រមាថខ្ញុំ។ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ក្រសួងមហាផ្ទៃ នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department បើសិនជាម្ចាស់រូបថតProfileFBបានឃើញជួយបញ្ជាក់ផង មិនដឹងថាគាត់ដាក់រូបពិត ឬក្លែងក្លាយទេ ដែលផុសនិងឆាតមកខ្ញុំ»។

សូមបញ្ជាក់ថា នៅក្នុងឆាត គណនីហ្វេសប៊ុកស្រីស្អាតឈ្មោះ ស្រី ទូច មកពីក្រុមហ៊ុនកម្ចី Online មួយនោះ បានឆ្លើយប្រាប់ថា បុគ្គលឈ្មោះ ព្រហ្មលក្ខិណា ជាអ្នកផ្តល់រូបថតឲ្យ និងអះអាងថា គណនីឈ្មោះ Chuong Neou គាត់ជាអ្នកធានា ហើយក៏បានបោះសម្តីថា បើចង់ប្តឹងសូមអញ្ជើញទៅប្តឹងទៅ អត់មានខ្វល់រឿងប្តឹងហ្នឹងទេ ព្រោះខាងខ្លួនមានរូបថតអាចធ្វើបានដូចគ្នា។

ទន្ទឹមនឹងនេះ គេក៏បានឃើញជនរងគ្រោះជាច្រើន បានចេញមកបញ្ជាក់ប្រាប់ថា ពួកគេក៏ត្រូវបានគណនីហ្វេសប៊ុកស្រីស្អាតឈ្មោះ ស្រី ទូច រូបនេះធ្វើស៊ីដូចគ្នាផងដែរ។ ក្នុងនោះ នារីរងគ្រោះម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Stela La បានបង្ហោះសារទាំងកំហឹងថា៖ «ណាគេស្គាល់មីនរកនេះអោយវាចុះនរកហ្នឹងវិញទៅ មីប្រែត ទំនេរអត់ការធ្វើដើរ Edit Pic គេមីរោគចិត្ត អញធានាលុយអោយមីណា អញមិនដែលស្គាល់ផង មីតានើប»។ ខណៈអ្នកលេងដទៃទៀត ក៏បានបញ្ជាក់ថា «មីមួយហ្នឹងទៀត ស្តាយដដែលៗ, ក្រុមហ៊ុនប្រាក់កម្ចីរបស់ក្រុមនេះ ខលរំខាន ១ថ្ងៃបួនដប់ដង និយាយមិនចេះស្តាប់គ្នាទេ, ពួកវាជាក្រុមជនបោកប្រាស់ក្រោមរូបភាពក្រុមហ៊ុនខ្ចីលុយចងការតាម online .. ខ្ញុំបានជួបផ្ទាល់ គឺពួកវាបានរំខានក្នុងតេលេក្រាមខ្ញុំ ដោយថាខ្ញុំបានធានាលុយអោយបុគ្គលម្នាក់ទៀត 600$ បានទាំងជេប្រមាថខ្ញុំគំរាម post រូបខ្ញុំដែលដាក់ក្នុងគណនីតេលេក្រាមខ្ញុំលើបណ្តាញសង្គម នេះជាល្បិចដើម្បីគំរាមគំហែងយើងដែលហៅថា (Blackmail) វាគ្មានក្រុមហ៊ុនអ្វីទេ តែវាដើរតែធ្វើអញ្ចឹងដើម្បីសម្លុតគេ អ្នកណាចាញ់សម្លុតវាចប់ហើយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×