កាលពីពេលថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិន បានរាយការណ៍អំពីការបោកប្រាស់ដ៏មិននឹកស្មានមួយ ដែលទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសហគមន៍អនឡាញ។
ស្រ្តីម្នាក់ឈ្មោះ Zhang រស់នៅក្នុងទីក្រុង Zhejiang ប្រទេសចិន មានអាយុ ៥០ ឆ្នាំ ប៉ុន្តែបច្ចុប្បន្ននៅលីវ។ ពីមុនអ្នកស្រី Zhang ធ្លាប់មានបទពិសោធន៍រៀបការ ប៉ុន្តែដោយសារមានជម្លោះជាច្រើន អ្នកទាំងពីរបាន «បែកគ្នា»។
បន្ទាប់ពីការខិតខំប្រឹងប្រែងរកស៊ី អស់ជាច្រើនឆ្នាំ អ្នកស្រី Zhang មានផ្ទះដ៏ស្រស់ស្អាត ឡានទំនើប និងផ្នែកហិរញ្ញវត្ថុដ៏សម្បូរបែប។ ជាមួយអ្វីៗដែលមានស្ទើរគ្រប់យ៉ាង ពេលខ្លះស្ត្រី Zhang បានប្រើអ៊ីនធឺណិតដើម្បីរកមនុស្សនិយាយគ្នាលេង ដើម្បីបំបាត់ភាពឯកា។
ជាក់ស្តែង ថ្មីៗនេះ អ្នកស្រី Zhang បានជួបបុរសម្នាក់ឈ្មោះ Xiaohou នៅលើអ៊ីនធើរណែត។ តាមរយៈការសន្ទនា បុរសម្នាក់នេះបានប្រាប់ Zhang ថាគាត់មានអាយុ ៣៥ ឆ្នាំ ហើយក៏រស់នៅ Zhejiang និងបច្ចុប្បន្ន នៅលីវដូចគ្នាផងដែរ។
Xiaohou បានសុំជួបអ្នកស្រី Zhang ជាផ្លូវការ ដើម្បីស្វែងយល់ចិត្តគ្នា។ ដំបូងឡើយ ស្ត្រីម្នាក់នេះបានគិតថា អាយុខុសគ្នាខ្លាំងពេក ដូច្នេះនាងបានបដិសេធជួបទេ ប៉ុន្តែ ដោយសារលង់ទៅនឹងការបញ្ចុះបញ្ចូលរបស់ Xiaohou ទីបំផុត ស្ត្រីវ័យ ៥០ ឆ្នាំរូបនេះក៏បានយល់ព្រម។
នៅថ្ងៃមួយនោះ អ្នកស្រី Zhang បានរៀបចំខ្លួនដើម្បីទៅកន្លែងដែលបានកំណត់។ ប៉ុន្តែ ពេលទៅដល់ ស្ត្រីនោះពិតជាមានការភ្ញាក់ផ្អើល បន្ទាប់ពីបានឃើញ Xiaohou មានរូបរាងក្មេងជាងអាយុ ៣៥ ឆ្នាំ ទៅទៀត។ នៅពេលដែលអ្នកស្រី Zhang សួរអំពីរឿងនេះ Xiaohou បានសារភាពថា រូបគេមានអាយុត្រឹមតែ ២២ ឆ្នាំ ប៉ុណ្ណោះ ពីព្រោះរូបគេខ្លាចថា ប្រាប់អាយុពិតទៅ អាចនឹងធ្វើឲ្យអ្នកស្រី Zhang បដិសេធជួប ដូច្នេះ រូបគេក៏កុហកបែបនេះទៅ។
ទោះជាយ៉ាងណា ស្រ្តីរូបនេះបានលង់នឹងពាក្យផ្អែមល្ហែមរបស់ប្រុសស្នេហ៍វ័យក្មេង ហើយក្រោយពេលបាយរួច អ្នកទាំងពីរបានទៅសណ្ឋាគារដើម្បីរួមមេត្រីជាមួយគ្នា។ អ្នកស្រី Zhang ពិតជារំភើបចិត្តខ្លាំង និងមានការទុកចិត្តទៅលើកំលោះវ័យក្មេងរូបនេះ អ្នកស្រីក៏បានចូលបន្ទប់ទឹកមុន។ ទោះជាយ៉ាងណា នៅពេលចេញពីបន្ទប់ទឹកវិញ ស្ត្រីវ័យ ៥០ ឆ្នាំរូបនេះ បានចាប់ផ្តើមភ័យស្លន់ស្លោ បង្កការភ្ញាក់ផ្អើលពេញកន្លែងសណ្ឋាគារតែម្តង។
អ្នកស្រី Zhang បាននិយាយថា ខណៈគាត់កំពុងស្ថិតនៅក្នុងបន្ទប់ទឹក Xiaohou បានឆ្លៀតឱកាសល្អ លួចយកកាបូបរបស់នាង ដែលក្នុងនោះរួមមាន៖ គ្រឿងអលង្ការ ទូរស័ព្ទ និងរបស់មានតម្លៃជាច្រើនផ្សេងទៀត ហើយចាកចេញបាត់តែម្តង។ ដោយដឹងថានាងត្រូវបានគេបោកបញ្ឆោត ស្ត្រីវ័យចំណាស់រូបនេះ ក៏បានសម្រេចចិត្តសុំឱ្យអ្នកគ្រប់គ្រងសណ្ឋាគារទាញយកវីដេអូកាមេរ៉ា ហើយទូរស័ព្ទទៅប៉ូលីស។
Xiaohou ត្រូវបានប៉ូលីសចាប់ខ្លួនភ្លាមៗ។ រូបគេបានសារភាពថា ពិតជាបានឆ្លៀតយកប្រយោជន៍ពីរូបរាងដ៏ស្រស់សង្ហារបស់គាត់ និងវោហារដ៏ប៉ិនប្រសប់ ដើម្បីទាក់ទងស្ត្រីវ័យចំណាស់ដែលនៅលីវ ដើម្បីរកប្រាក់ចំណេញ។ សូមបញ្ជាក់ថា អ្នកស្រី Zhang មិនមែនជាមនុស្សដំបូងដែលធ្លាក់ក្នុងអន្ទាក់របស់ Xiaohou ទេ គឺមានស្រ្តីជាច្រើនដែលត្រូវបានបុរសវ័យក្មេងរូបនេះបោកប្រាស់តាមរយៈវិធីមួយនេះ។
អ្នកស្រី Zhang ត្រូវបានដឹងថា ទទួលបានទ្រព្យសម្បត្តិមកវិញផងដែរ។ តែទោះជាយ៉ាងណា ស្ត្រីរូបនេះមានអារម្មណ៍ខ្មាសអៀនយ៉ាងខ្លាំង ចំពោះហេតុការណ៍ដែលបានកើតឡើង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង