នេះជារឿងថ្មី កំពុងផ្ទុះការចាប់អារម្មណ៍ និងអស់សំណើចយ៉ាងខ្លាំង ពីសំណាក់អ្នកលេងបណ្តាញសង្គមកម្ពុជា បន្ទាប់ពីដឹងថា ខាងភាគីថៃ បង្ហាញការមិនសប្បាយចិត្ត ក្រោយក្រុមកីឡាបាល់បោះរបស់ខ្លួន ចាញ់ខាងកម្ពុជា ដោយលទ្ធផលពិន្ទុ ២២-១៨ ក្នុងការប្រកួត ៤ ទល់ ៤ នាទីលានប្រកួតក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ។
បើតាមអ្នកលេងបណ្តាញសង្គម បានចែករំលែករូបភាពមួយសន្លឹក បង្ហាញកីឡាករទាំងសងខាង សុទ្ធតែមាឌធំៗដូចគ្នា ខណៈខាងថៃស្បែកស រីឯកម្ពុជាស្បែកខ្មៅ ដែលត្រូវបានដឹងថា ជាកូនកាត់ដូចគ្នា។ ក្នុងនោះ គេបានសរសេរទាំងអស់សំណើចថា៖ «សៀមលួចអន់ចិត្ត ថាកម្ពុជាជ្រើសកីឡាករអញ្ចឹងមកលេងមិនត្រឹមត្រូវទេ។ កម្ពុជាណាមុខអញ្ចឹង ចុះមានកូនកាត់តែឯងមែន កម្ពុជាអត់មានកូនកាត់?»។
ក្រោយពីបានឃើញអស់សំណើចខ្លាំងពេក អ្នកលេងបណ្តាញសង្គម បាននាំគ្នាបញ្ចេញមតិថា៖ «មិត្តឯងដាក់អត្តពលិកកូនកាត់មកប្រកួត ប្រទេសខ្ញុំក៏មានកូនកាត់ដែរ គ្រាន់តែប្រទេសខ្ញុំធំៗតិចហើយ, ស្មានថាប្រទេសខ្ញុំអត់កូនកាត់មែន cute cute ទៀតផង, ចុះមិត្តឯង មិនយកជនជាតិដើមខ្លួនឯងមកប្រកួតមក ឥលូវប៉ះកូនកាត់ដូចគ្នា មិចដែរ គេខំលាក់ខ្លួនបង្កាត់ពូជ 64ឆ្នាំហើយ hasha»។
រីឯអ្នកលេងដទៃទៀត ក៏បានសម្តែងការហួសចិត្តថា៖ «ឆ្ងល់រឿងថៃហ្នឹងម៉ង អោយតែលេងចាញ់ លេស ទើសរហូត, សង្ស័យចប់ Sea Game ថៃមានបញ្ហាខួរក្បាលហើយ , គិតច្រើនពេកឡប់ខួរ, ថៃសង្ស័យបែបបងប្អូនជាមួយ ម៉ៃសុគន្ធ យ៉ាង បានចេះតែទើសមិនឈប់…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



