រឿងរ៉ាវទាក់ទងក្រុមបាល់បោះកូនកាត់កម្ពុជា ដែលមានមាឌធំៗ ស្បែកខ្មៅ បានក្លាយជាប្រធានបទ ផ្ទុះការចាប់អារម្មណ៍ក្តៅគគុក នៅលើបណ្តាញសង្គម បន្ទាប់ពីខាងភាគីថៃ បានសម្តែងការមិនពេញចិត្តថា កម្ពុជាយកកីឡាករបរទេសមកលេង ដោយនិយាយថា «ខ្មែរឯណាមុខអីចឹងនោះ» ខណៈខ្លួនវិញយកកូនកាត់មកលេងយ៉ាងច្បាស់ក្រឡែត។
តែអ្វីដែលមិននឹកស្មានដល់នោះ គឺស្របពេលរឿងនេះកំពុងផ្ទុះឡើង ខណៈមហាជនស្ទើរមួយប្រទេសអស់សំណើចខ្លាំង ទៅនឹងភាគីថៃ ស្រាប់តែមានបុរសខ្មែរម្នាក់ ប្រហែលនៅក្រៅស្រុក ហើយត្រូវបានដឹងជាអ្នកលេងបាល់ម្នាក់ផងដែរ ដែលសង្ស័យមានចិត្តច្រណែន ឬ ខឹងមិនបានចូលរួមប្រកួតនឹងគេ បែរជាគិតដូចថៃ និងថាខ្មែរឈ្នះគ្មានតម្លៃ ព្រោះកីឡករបាល់បោះស្បែកខ្មៅទាំងនោះ មិនមែនជាមរតរបស់ខ្មែរពិត។
ជាក់ស្តែង បុរសរូបនោះ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Boramey Joshua Bo Noung បានបង្ហោះសង្ឃឹមជឿជាក់ថាគ្រប់គ្នានឹងជេរ ដោយបានសរសេររៀបរាប់ជាភាសាងអង់គ្លេស ដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖ «អ្នកទាំងអស់គ្នាអាចហៅខ្ញុំថា ‘អាសំអប់ចុះ’ បន្ទាប់ពីការបង្ហោះនេះ ប្រសិនបើអ្នកទាំងអស់គ្នាមិនពេញចិត្ត…… ខ្ញុំពិតជាមិនខ្វល់…….. ខ្ញុំកើតនៅប្រទេសកម្ពុជា ទឹកដីខ្មែរ។ ពូ និងក្រុមគ្រួសាររបស់ខ្ញុំបានលេងបាល់បោះនៅប្រទេសកម្ពុជា មុនសង្គ្រាមស៊ីវិល។ ខ្ញុំបានផ្តល់បេះដូង និងព្រលឹងដល់ការប្រកួតបាល់បោះ។ ខ្ញុំបានសុំចូលរួមក្នុងការប្រកួតកីឡាស៊ីហ្គេមទាំង២៣នៅកម្ពុជា ប៉ុន្តែខ្ញុំត្រូវបានគេបដិសេធ។
ខ្ញុំចង់ក្លាយជាកីឡាករ គ្រូបង្វឹក គ្រូបណ្តុះបណ្តាល……. ប៉ុន្តែខ្ញុំមិនល្អគ្រប់គ្រាន់។ ខ្ញុំនឹងមិនទៅផ្តល់ឱ្យអ្នកនូវលិខិតសម្គាល់កីឡាបាល់បោះរបស់ខ្ញុំ ……… ហ្គេមរបស់ខ្ញុំ ជីវិតរបស់ខ្ញុំ នឹងនិយាយអំពីការបញ្ជាក់ និងជំនាញកីឡាបាល់បោះរបស់ខ្ញុំ។ ខ្ញុំមើលឃើញថា កីឡាករទាំងនោះ គឺមិនមានកេរ្តិ៍មរតក ឬមោទនភាពសម្រាប់ប្រជាជនកម្ពុជារបស់ខ្ញុំ ដូចជាមនុស្សមួយចំនួន និងក៏ដូចជារូបខ្ញុំផ្ទាល់ គឺជារឿងគួរឲ្យសោកស្ដាយ និងខកចិត្ត…….. ខ្ញុំសុខចិត្តបាត់បង់ជាជាងរារាំងការអភិវឌ្ឍន៍ និងកាត់បន្ថយឱកាសកីឡាករបេតិកភណ្ឌខ្មែររបស់យើងផ្ទាល់ដើម្បីតំណាងប្រទេសរបស់ពួកគេ។
សម្រាប់យើងមួយចំនួន វាជាសុបិនដ៏វែងមួយជីវិត! គ្រប់គ្នាពេញចិត្តជ័យជំនះ ប៉ុន្តែ ថាតើមានតម្លៃអត់? ស៊ីហ្គេមគឺដើម្បីអបអរកីឡា និងប្រជាជនសម្រាប់ប្រទេសអាស៊ីអាគ្នេយ៍! វាពិតជាពិបាកមើលរឿងនេះដោយមិនមានអារម្មណ៍ថា មានអ្វីចម្លែកកំពុងកើតឡើងនោះថា នេះជាក្រុមជម្រើសជាតិកម្ពុជានោះ។ វាហាក់ដូចជា Giannis លេងឱ្យសហរដ្ឋអាមេរិក គាត់គឺជាមរតកក្រិក។ នេះជារឿងដ៏ចម្លែក! ខ្ញុំជឿថាអ្នកទាំងអស់គ្នានឹងមិនយល់ស្រប ហើយវាយប្រហារចំពោះទស្សនៈរបស់ខ្ញុំ ប៉ុន្តែខ្ញុំមិនដឹងថាកម្មវិធីបាល់បោះកម្ពុជាកំពុងធ្វើអ្វីទៀតទេ? ស៊ីហ្គេមជាឱកាសសម្រាប់កីឡាករបេតិកភណ្ឌកម្ពុជា ត្រូវប្រឹងប្រែងដើម្បីទទួលបានឱកាសលេងឲ្យប្រទេសខ្លួន! ប៉ុន្តែឥឡូវនេះ យ៉ាងហោចណាស់មាន ៦ កន្លែងត្រូវបានដកចេញពីឱកាសនោះ !! អ្វីដែលខ្ញុំចង់បានជាពិសេសនោះ! គឺមានកីឡាករដែលមានឱកាសច្រើន អ្វីដែលខ្ញុំចង់បានគឺកន្លែង…….. ការឈ្នះមិនមែនជារឿងសំខាន់បំផុតនោះទេ…….. សោកស្តាយណាស់……… 🥲ភាពស្មោះត្រង់ផ្ទាល់ខ្លួនរបស់ខ្ញុំនឹងធ្វើឱ្យមនុស្សគិត…… ប៉ុន្តែ ខ្ញុំជឿថាពួកគេនឹងវាយប្រហារមកលើខ្ញុំជាក់ជាមិនខាន!។
ក្រោយពីបានអានការរៀបរាប់របស់បុរសខាងលើ អ្នកលេងបណ្តាញសង្គមជាច្រើន បានសម្តែងការហួសចិត្តថា៖ «ឲ្យអត់បានលេងចឹងឲ្យស្រឡះទៅ, បើកភ្នែកមើលជម្រើសជាតិបារាំងដែលលើកពាន world cup តើមានបារាំងសុទ្ធប៉ុន្មាននាក់? បើស្រឡាញ់ជាតិពិតអ្នកឯងនឹងសប្បាយចិត្តសម្រាប់សមិទ្ធផលដែលពួកគាត់យកមកឱ្យខ្មែរ។ តែពិបាកត្រង់ខ្មែរយើងខ្លះមានចិត្តច្រណែនដូចអ្នកអ៊ីចឹងយ៉ាប់ណាស់! មិនមែនខ្មែរមែនទែនផងក៏មិនដឹង សុទ្ធតែ I was born in Cambodia តែចេញមកចឹងៗ, ប្រទេសគេឌឺដងរឿងសញ្ជាតិមិនសូវអីទេណាស់ តែខ្មែរគ្នាឯងតើ គ្នាខំលេងយកមេដាយមាសជូនជាតិ ហើយនៅមានអ្នក Bully គ្នាទៀត ខ្មែរអើយខ្មែរ។ មិនមើលថៃ នឹង ភីលីពីន មើលគេសុទ្ធ ឬក៏កាត់ដែរ? កាត់ដូចតែគ្នា គ្រាន់តែយើងកាត់បានធំៗជាងគេប៉ុណ្ណោះ, អើ មុខអ្នកអែងហ្នឹងវា haterមែនហើយ អាដង្កូវក្នុងសាច់ វាពិបាកជាងអាក្រៅសាច់! អត់ការងារធ្វើ ទៅផុសអោយប្រទេសគេមកសើចចំអកខ្មែរលេង bro ម្តេចមិនមើលបារាំង អាមេរិកអី? ស្មានក្រុមបាល់បោះអាមេរិកហ្នឹងអាមេរិកទាំងអស់មែន? ស្មានក្រុមបារាំងហ្នឹងបារាំង បារាំងទាំងអស់មែន ក្រុមអ្នកប្រលងគណិតវិទ្យារបស់អាមេរិកសុទ្ធតែចិនម៉េចគេមិននិយាយផង?,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





