Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មួយ​អាស៊ាន ខុសគេ​តែឯង​មែ​ន! សូម្បី​ចា​ញ់​បាល់ទះ ក៏​ថៃ រក​ទើស​ឃើ​ញ ថាម​ក​ពី​កម្លាំង​ផ្លូវ​ក្នុង​ព្រះ​សង្ឃ ពលរដ្ឋខ្មែរ​ទៅ​គាំទ្រ​ច្រើន ទើប​ក្រុម​ខ្លួន​ចាញ់

គ្រប់គ្នានៅលើបណ្តាញសង្គម ពិតជាហួសថ្លែង នៅពេលដែលបានឃើញផេកថៃមួយ បានបង្ហាញការទើស ចំពោះវត្តមានរបស់ព្រះសង្ឃខ្មែរ ដែលបានទៅទស្សនាស៊ីហ្គេមផ្ទាល់ និងក៏ដូចក្នុងបរិវេណវត្ត ដើម្បីគាំទ្រ ដោយគិតថា ព្រះសង្ឃខ្មែរផ្តល់កម្លាំងផ្លូវក្នុងដ៏លើសលប់បែបនេះ ទើបធ្វើឲ្យក្រុមជម្រើសជាតិបាល់ទះរបស់ខ្លួន ចាញ់ក្រុមជម្រើសជាតិកម្ពុជា។

ជាក់ស្តែង ផេកនោះដែលមានឈ្មោះថា ASEAN “มอง” ไทย (អាស៊ាន “ម៉ុង” ថៃ) បានបង្ហោះរូបភាព និងសរសេរភ្ជាប់រូប emoji អស់សំណើចថា៖ «ម៉ោង 2:30 រសៀល ព្រះសង្ឃខ្មែរ មកមើលការប្រកួតបាល់ទះថៃ vs កម្ពុជា»។ ទោះជាយ៉ាងណា ការចេញមកសើចចំអកនេះ ថៃភ្លេចគិតថា ទាំងគ្រូបង្វឹក និងកីឡាកររបស់ខ្លួន ដែលយកសូម្បីកូនកាត់ ក៏បានធ្វើពិធីបួងសួងយ៉ាងច្បាស់ៗ ទាំងនៅក្នុងទីលាន និងអំឡុងពេលប្រកួត ប៉ុន្តែ ប្រហែលបារមីផ្លូវក្នុងជួយមិនបាន។

ក្រោយពីឃើញហួសចិត្តខ្លាំងពេក គណនីហ្វេសប៊ុកឈ្មោះ Mengly Thy បានចេញមកដាក់ឲ្យជនជាតិថៃទើសនិយមមួយចំនួន បានភ្លឺថា៖ «ចម្លើយ និងការសម្រាយឲ្យភីយល់ខ្លីៗ 🫶ខំលេងផ្លូវក្នុងដែរ តែផ្លូវក្នុងជួយមនុស្សមានបាបមិនបាន ចឹងមានតែចឹង! ឥលូវភីស្ដាប់ណងសិន រឿងគឺបែបនេះ ភីចាញ់មកពីលេងចាញ់ វាគ្មានមកពីខាងណងហ៊ោស្រែក ឬលេងផ្លូវក្នុងអីទេ គឺសមត្ថភាពណងពិតៗឥតក្លែងបន្លំ សូមភីទទួលយកការពិតភាពជាមនុស្ស «ល្បែងមានចាញ់មានឈ្នះ» មិនមែនឲ្យតែភីលេង ភីត្រូវឈ្នះៗនោះហ្អេ៎ សូមភីទៀនជ្រាប។

វាមិនដែលម៉ាអាស៊ានខុសគេតែឯង ចាញ់ខ្លួនឯង លេងអសម្ថតភាពខ្លួនឯង ដើរចោទគេបែបនេះបែបនោះ មិនទទួលយកការពិត ចោទដូចជា: 1. ថាមកពីខាងណងទៅមើលច្រើនពេកបានចាញ់ 2. ថាមកពីខាងណងនឹងនាំគ្នាហ៊ោធ្វើឲ្យកីឡាករភីបែកអារម្មណ៍ ឬភ័យ (យាប់ហា៎ ក្មេងបេះដូងតូចនេះ) 3. ថាមកពីខាងណងហ្នឹងលេងផ្លូវក្នុង សែនចែក ថ្វាយគ្រូ សែនសំណែនក្នុងស្ដាត (តែភីមើលខាងភីសែនដែរមើល ម៉េចចឹងភី) សរុបតាមរយៈមតិខាងលើបញ្ជាក់ឲ្យបានថា មកពីភីឯងលេងចាញ់ មកពីលេងចាញ់ គ្មានមកពីអ្នកណា៎ទាំងអស់ គឺមកលេងចាញ់គឺចាញ់ហ្នឹងហី! យល់អត់!? មកពីភីអត់ទទួលយកការពិត មកពីភីគិតថាខ្លួនខ្លាំង ខ្លាំងជាងគេម៉ាអាស៊ាន ខ្លាំងអស់មួយចក្រវាល…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×