Monday, March 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកចាំទី រ៉េត លីហេង សម្រក់ទឹកភ្នែក បន្ទាប់ពីចាញ់ក្រុមមីយ៉ាន់ម៉ា ២ទល់០

ភ្នំពេញ ៖ មានតែការគាំទ្រនិងលើកទឹកចិត្ត គា្មនការស្តីបន្ទោស ឡើយ ព្រោះប្អូនៗប្រឹងអស់ពីសមត្តិភាពហើយ ។ ការប្រកួតបាល់ទាត់បុរសជម្រើសជាតិវ័យក្រោម២២ឆ្នាំនេះ បានធ្វើអោយអ្នកទស្សនា មានការស្លុតចិត្តដែល យើងទទួលបរាជ័យ បើទោះជាអ្នកមកទស្សនាម្នាក់ៗ បានលើកដៃបែបន់អោយយើងឈ្នះ ដើម្បីឈលើពូលA ។ ប៉ុន្តែកីឡាបានត្រឹមចាញ់ឈ្នះ មិនថាកីឡាករ សូម្បីតែអ្នកមកមើលផ្ទាល់ខ្លះទប់ទឹកភ្នែកយំសោកស្តាយ គ្រាប់បាល់ដែលយើងតាមយកមិនបាន។

មហាស្រណោះ សែនសោកស្តាយ ក្រុមកីឡាករបាល់ទាត់កម្ពុជា បានចាញ់ កីឡាបាល់ទាល់ ភូមា ២ទល់០ ង្ហាញអោយ អ្នកលេង និង មហាជនក្តុកក្តួល ខ្លះទ្រហោយំ ចំពោះបរាជ័យមួយ នេះក្រោមការខិតខំប្រឹងប្រែងតាំងពីដើមទី។

ខំប្រឹងអស់ហើយនៅតែចាញ់ ពួកយើងពិតជាសោកស្តាយណាស់ កីឡាមានចាញ់ឈ្នះរឿងធម្មតា🇰🇭 មិនអីទេ ។ នេះជាកីឡា ហើយទឹកចិត្តយើង នៅតែគាំទ្រ បងប្អូនកីឡាករ យើងបន្តទៀត អ្នកបានប្រឹងប្រែងអស់ហើយដើម្បីជាតិ និងធ្វើអោយគេដឹងថា កម្ពុជាយើងវិវត្តន៍ ក៍ល្អលើវិស័យបាល់ទាត់។កុំបាក់ទឹកចិត្តណាប្អូន ស៊ូៗបន្តទៀត បងផ្តល់កំលាំងចិត្ត ។គ្មាននរណាចង់ចាញ់ទេ ព្រោះជាកិត្តិយសតំណាងជាតិបងមិនបន្ទោសប្អូនៗទេ ព្រោះប្អូនៗបានព្យាយាមអស់ពីកំលាំងកាយចិត្តហើយ។

លើសពីនេះតារាមួយចំនួន បានសម្តែងនូវការ លើកទឹកចិត្តអោយខំតទៅទៀត ព្រោះបាល់ទាត់យើងពេលសព្វថ្ងៃមានការទាក់ទាញ សម្បូរដោយតិចនិចលេងបានយ៉ាងប្លែក ខុសពីមុនទោះ នៅចន្លោះតែកីឡាករយើងល្អៗ ច្រើន។ អាចបញ្ជាក់ថា វិស័យកីឡាបាល់ទាត់កម្ពុជា អនាគតដ៍ខ្លី និងលូតលាស់បន្តលឿន។

ក្រោយពេលបញ្ចប់ការប្រកួត និងមានទំនួលខុស ត្រូវ! នាយឧត្តមសេនីយ៍ សៅ សុខា ប្រកាសចុះចេញពីតំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់ ក្រោយកម្ពុជា បានចាញ់ មីយ៉ាន់ម៉ា។ប្រធានសហព័ន្ធបាល់ទាត់កីឡាបាល់ទាត់កម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានប្រកាសលាចេញពីតំណែងនាយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ នេះក្រោយក្រុមបាល់ទាត់ U22 ជម្រើសជាតិកម្ពុជាចាញ់មីយ៉ាន់ម៉ា ២-០ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធានសហព័ន្ធបាល់ទាត់កីឡាកម្ពុជា នឹងសម្រេចចិត្តចុះចេញពិតប្រាកដ ព្រោះលោកបានសរសេរកន្លងមកថា ៖ [ បើការប្រកួតបាល់ទាត់របស់កម្ពុជាមិនអាចឆ្លងកាត់វគ្គចម្រុះនៅក្នុងពូលA ហើយឆ្ពោះទៅលេងពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខ្ញុំសុំលាលែងពីតំណែងប្រធានសហព័ន្ធបាល់ទាត់កម្ពុជាភ្លាម ]។ នេះជការលះបង់មួយលើ មុខតំណែង ភ្លាមៗ ដើម្បីបញ្ជាក់ពី ការគ្រប់គ្រង ហើយដាស់តឿនអោយ អ្នកគ្រប់គ្រងផ្សេងទៀត គួរបន្តប្រុងប្រយ័ត្ន ហើយក៍សោកស្តាយ ដែល លោកប្រធានលាលែង ព្រោះលោកក៍ខិតខំលលើកស្ទួយវិស័យកីឡាបាល់ទាត់នេះដែរ៕ រក្សាសិទ្ធដោយ ៖ ឧត្តម

×