Monday, March 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកបង្ហាញតារាស្រីល្បីៗក្នុងពិធីដង្ហែក្បួនព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី៣២ កាន់ស្លាកតាមប្រទេស

 ភ្នំពេញ ៖ តារាស្រីល្បីៗ នាពេលបច្ចុប្បន្នបាននាំគ្នាលេចមុខ មាត់លើពិធីបើកកីឡាស៊ីហ្គេម ប្រកបដោយទឹកមុខរីករាយ ហើយម្នាក់ៗ យកចិត្តទុកដាក់លើការងារនេះណាស់ព្រោះមិនងាយកើតឡើង។ ម្ល៉ោះហើយនេះជាការងារ ប្រវត្តិសាស្ត្រមួយ ដែលយើងរួមគ្នា រំលេចឡើងដើម្បីមុខមាត់ជាតិ។


 
អស្ចារ្យណាស់ដែលកម្ពុជាយើង បានបើកទ្វារ ជាប្រវត្តិសាស្ត្រជាថ្មី ក្រោយខកខានពេល៦៤ឆ្នាំ នៃកីឡាស៊ីហ្គេម ។ នេះជាការទន្ទឹងរង់ចាំ យូរឆ្នាំ មកហើយ ដែលពលរដ្ឋកម្ពុជា ខិតខំខ្នះខ្នែង ។ ពេលវេលាបានមកដល់ ម្នាក់ៗអររំភើប លាយឡំជាមួយទឹកភ្នែក ក៍ឃើញ នាពិធីបើកជាផ្លូវការ កីឡាស៊ីហ្គេម ដែលកម្ពុជា បានសាងភាពអស្ចារ្យ ស្មានមិនដល់ លើឆាកអន្តរចជាតិ។
   


ក្រៅពីមានការខ្នះខ្នែងពីថ្នាក់ដឹកនាំកំពូលៗ ផ្តើមរួមចិត្ត យកការងារមួយនេះអោយល្អដើម្បីមុខមាត់។លសពីនេ តារាស្រីល្បីល្បាញ ទាំងវិស័យ សម្តែង និងវិស័យបវរកញ្ញា ហើយនាំគ្នា ហាតសម និងពង្រឹងស្មារតី ជួយការងារជាតិនេះ ដោយ មិនអោយថ្លោះថ្លោងនោះឡើយ។ នោះបាននាំ កិត្តិយស ជូនជាតិ ពេលនេះជាតិនិងលើក កិត្តិយស ក្នុងនាមជាអ្នកតំណាងកម្ពុជា ។ តារាស្រីទាំងនោះ បានកាន់ស្លាក តំណាងប្រទេស ដើរញញឹមជឿជាក់លើ ផែនប្រទេសនីមួយៗ ទាំង១១រូប តំណាង១១ប្រទេស រំលេចនូវ ឈុតសម្លៀក បំពាក់ប្រពៃណីខ្មែរ ប្រកបដោយប្រណិតភាព យ៉ាងស្អាត ទៅឆាកអន្តរជាតិ។តារាស្រីទាំងនោះ មាន សារ៉ាយ សក្ខណា ពេជ្រ វត្តីសារ៉ាវឌ្ឍី លីវ ជីលី សោម ស្រីនាថ បវរកញ្ញា អ៊ិន  ម៉ូនីកា អ៊ឹង និមល ដាំ សុភក្រ័ស៊ិនឌីជាដើម៕ រក្សាសិទ្ធដោយ ៖ ឧត្តម

×