ក្នុងយុគសម័យឌីជីថលសព្វថ្ងៃនេះ វាហាក់បីដូចជាអ៊ីនធឺណែតជាឧបករណ៍រកលុយដ៏ងាយស្រួល សម្រាប់មនុស្សជាច្រើន រហូតដល់ធ្វើឱ្យពួកគេ មិនស្ទាក់ស្ទើរក្នុងការលាឈប់ពីការងារបច្ចុប្បន្ន។ ប៉ុន្តែរឿងរ៉ាវរបស់គ្រូស្រីវ័យក្មេងម្នាក់នៅក្នុងប្រទេសចិន កំពុងបង្កការវែកញែក ជុំវិញការលាឈប់ពីអាជីពជាគ្រូបង្រៀនរបស់នាង ព្រោះតែរំភើបត្រេកអរខ្លាំងជាមួយប្រាក់ចំណូលដែលរកបានពីអ៊ីនធើរណែត។
យោងតាមព័ត៌មានដែលចេញផ្សាយដោយ Oriental Daily, មានឈ្មោះថា Huang នៅទីក្រុង Wuhan ទីក្រុង Hubei ទទួលបានភាពល្បីល្បាញបន្ទាប់ពីបានបង្ហោះវីដេអូ ដែលខ្លួននាងផ្ទាល់បានកំពុងច្រៀង និងបង្រៀនកំណាព្យចុងចួន។
ដោយសារនាងមានលក្ខណៈពិសេសគួរឱ្យទាក់ទាញ និងប្រើកាយវិការគួរឱ្យស្រលាញ់ វីដេអូរបស់នាង ទទួលបានការចូលមើលច្រើនជាង 100 លានដង និងបង្កើតមូលដ្ឋានអ្នកគាំទ្រនាងយ៉ាងឆាប់រហ័ស។
ក្នុងរយៈពេលដ៏ខ្លី Huang មានអ្នក Follow ជាង ៤ លាននាក់។ បន្ទាប់ពីមានការជំរុញជាច្រើនពីអ្នកគាំទ្រ ទីបំផុត នាងបានធ្វើការផ្សាយផ្ទាល់លើកដំបូងរបស់នាង។ អ្នកគាំទ្ររាប់ម៉ឺននាក់បានចូលទៅក្នុងប៉ុស្តិ៍របស់នាង ហើយរាល់វិនាទី ក៏មានមនុស្សម្នាក់ បានផ្ញើកាដូដល់នាងផងដែរ។
ដោយសារតែមានការគាំទ្រដ៏លើសលប់ គ្រូមត្តេយ្យរូបស្រស់ស្អាតរូបនេះ បានស្រក់ទឹកភ្នែក និងអរគុណអ្នកលេងអ៊ីនធឺណិត។ Hoang បានបង្ហាញអារម្មណ៍មួយនេះថា៖ «ខ្ញុំសប្បាយចិត្ត និងរំភើបខ្លាំងណាស់ ខ្ញុំក៏មិននឹកស្មានថាខ្ញុំរកបានលុយច្រើនដល់ម្ល៉ឹងទេ ដោយគ្រាន់តែធ្វើការ Live ម្តង ខ្ញុំរកបានលុយច្រើនជាងប្រាក់ខែគ្រូមត្តេយ្យ១០ឆ្នាំរបស់ខ្ញុំទៅទៀត។ អរគុណអ្នកទាំងអស់គ្នា!»។
គេដឹងថាចំនួនប្រាក់ដែលលោកស្រី Hoang រកបានក្នុងការផ្សាយផ្ទាល់នោះគឺពី 400,000 ទៅ 500,000 យន់ (ស្មើនឹងជាង ៥៧០០០ ដុល្លារ ទៅជាង ៧០០០០ ដុល្លារ)។ ខណៈដែលប្រាក់ខែប្រចាំខែរបស់គ្រូមត្តេយ្យនៅវូហាន គឺប្រហែល 3,000 យន់ ដែលមានតម្លៃត្រឹមតែជាង ៤០០ ដុល្លារប៉ុណ្ណោះ។ ដូច្នេះ ចំនួនប្រាក់ដែលរកបានពីការផ្សាយផ្ទាល់នោះ គឺស្មើនឹងរយៈពេល ១០ ឆ្នាំ នៃការងារជាគ្រូបង្រៀនមត្តេយ្យសិក្សា។
បន្ទាប់មក នាងបានលាលែងពីការងារ ហើយសម្រេចចិត្តបន្តអាជីពក្នុងការផ្សាយផ្ទាល់។ ក្នុងអំឡុងពេល ៣ ការផ្សាយដំបូងរបស់នាង នាងអាចរកប្រាក់ចំណូលបានប្រហែល ២ លានយន់ (ស្មើនឹងជាង ២៨ ម៉ឺនដុល្លារ)។ គេសង្ឃឹមថា Huang កំពុងចំណាយ និងវិនិយោគប្រាក់របស់នាងដោយឈ្លាសវៃ ព្រោះអ៊ីនធឺណិតជាកន្លែងងាយស្រួល!។
ទោះជាយ៉ាងណាក៏ដោយ ក៏មានមតិថា បើទោះការរកលុយតាមអ៊ីនធឺណិតមានភាពងាយស្រួលក៏ពិតមែន ប៉ុន្តែវាក៏មានភាពមិនច្បាស់លាស់ និងមានហានិភ័យជាច្រើនផងដែរ។ អ្នកអាចល្បីពេញមួយយប់ ប៉ុន្តែកេរ្តិ៍ឈ្មោះក៏អាចត្រូវបំផ្លាញមួយយប់ដែរ ប្រសិនបើអ្នកមិនដឹងពីរបៀបគ្រប់គ្រងរូបភាពផ្ទាល់ខ្លួនរបស់អ្នកឱ្យបានល្អ ពោលគឺអ្វីគ្រប់យ៉ាងដែលអ្នកមាន គឺរលាយបាត់ភ្លាមៗ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


