ស្ត្រីម្នាក់នេះប្រហែលជាម្តាយដែលមានការធ្វេសប្រហែសលើលោកហើយមើលទៅ! នៅលើដងផ្លូវដែលកំពុងមានរថយន្តបើកលឿនៗ គាត់បែរជាមិនព្រមកាន់ដៃកូនឲ្យជាប់ តែបែរជាឲ្យកូនរត់លេងតាមអំពើចិត្ត ហើយការធ្វេសប្រហែសរបស់គាត់ ប៊ិះនឹងធ្វើឲ្យគាត់បាត់បង់កូនម្នាក់មួយប៉ព្រិចភ្នែក។
បើតាមវីដេអូ ស្ត្រីម្នាក់ និងកូនស្ត្រីកំពុងតែដើរលើចិញ្ចើមផ្លូវខាងស្តាំ ខណៈដែលលើដងផ្លូវកំពុងមានរថយន្តធ្វើដំណើរយ៉ាងមមាញឹក។ ស្ត្រីម្នាក់នោះពិតជាមានការធ្វេសប្រហែសមែនទែន ដោយមិនយកចិត្តទុកដាក់ចំពោះកូននោះទេ ដោយលែងដៃនាងឲ្យរត់លេង។
នៅពេលម្តាយលែងដៃ កូនស្រីតូចនោះបានសម្រេចរត់ឆ្លងកាត់ផ្លូវភ្លាម ប៉ុន្តែនាងមិនបានដឹងថារថយន្តក្រុងកំពុងធ្វើដំណើរមកនោះទេ ហើយនៅពេលនាងរត់ដល់ពាក់កណ្តាលទ្រូងផ្លូវ នាងក៏កំពុងស្ថិតនៅជិតសេចក្តីស្លាប់ផងដែរ ដោយរថយន្តក្រុងមួយបើកមកយ៉ាងលឿន។
ជាសំណាងល្អ អ្នកបើករថយន្តក្រុងមានស្មារតីល្អ និងអាចមើលឃើញក្មេងស្រីតូចនោះពីចំងាយហើយអ្នកបើកបរក៏បានចាប់ប្រាំងជាប់ ប៊ិះនឹងបុកនាងទៅហើយ។ កូនៗគឺជារបស់ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដូច្នេះឪពុកម្តាយគ្រប់រូប គួរកុំមានការធ្វេសប្រហែស នៅពេលធ្វើដំណើរតាមដងផ្លូវ៕ សុភ័ក្ត្រ
ប្រភព៖ Feedytv