Monday, March 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឌួង ហ្សូរីដា ទម្លាយបំណងចុងក្រោយ របស់ម្តាយមិនទាន់សម្រេចក្រោយមរណភាព

ភ្នំពេញ ៖ តារាសម្តែង និងពិធិការិនីនាង ឌួង ហ្សូរីដា បានទម្លាយបំណងប្រថ្នាចុងក្រោយរបស់ម្តាយដែលមិនទាន់បានសម្រេច ក្រោយពីម្តាយរបស់ខ្លួនបានទទួលមរណភាពកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ដោយរោគាពាធ។
បើតាមការរៀបរាប់នៅលើបណ្ដាញសង្គមរបស់ស្ត្រីឆ្នើមរូបនេះបានឱ្យដឹងថា អ្នកស្រី យ៉ាលីន សុខលីម មានបំណងចង់រៀនបន្ថែមវិជ្ជាហុងស៊ុយវគ្គថ្មីពីគ្រូធំរបស់ខ្លួន ។

កូនស្រីរូបនេះបានឱ្យដឹងទៀតថា អ្នកស្រី យ៉ាលីន សុខលីម មានជំនឿជឿ និងអនុវត្តន៍តាមក្បួនអ្នកគ្រូ លីណា គ្រប់យ៉ាង ប៉ុន្តែនៅមិនទាន់មានឱកាសជួបអ្នកគ្រូផ្ទាល់ឱ្យបានជិតស្នឹតទេ ធ្លាប់ជួបតែម្តងគឺនៅពេលទៅឈរតម្រង់ជួរចាំយករូបកាត់ឆុងពីអ្នកគ្រូកាលឆ្នាំមុន ។

ដួង ហ្សីរីដា និយាយថា «មុនពេលលោកម៉ែចាកចេញទៅ លោកមានបំណងចង់ទៅរៀនបន្ថែមវិជ្ជាហុងស៊ុយវគ្គថ្មីបន្ថែមពី អ្នកគ្រូធំរបស់លោកគឺ អ្នកគ្រូ Naly Long លោកជឿនិងអនុវត្តន៍តាមក្បួនអ្នកគ្រូគ្រប់យ៉ាង ប៉ុន្តែលោកម៉ែនៅមិនទាន់មានឱកាសជួបអ្នកគ្រូផ្ទាល់អោយបានជិតស្និទ្ធទេ ធ្លាប់ជួបម្តងគឺលោកទៅឈរតម្រង់ជួរចាំយក Sticker កាត់ចុងពីអ្នកគ្រូកាលឆ្នាំមុន» ។

នាងបន្តថា «ម្តាយខ្ញុំកាលលោកនៅរស់ជាមនុស្សមានចិត្តបុណ្យសាងតែអំពើល្អ ចុងបញ្ចប់នៃជីវឹតរបស់លោកនៅតែមានបុគ្គលអស្ចារ្យព្យាយាមតាមជួយសង្គ្រោះ ទោះបីយឺតពេលមែន ប៉ុន្តែកូនៗបានអស់ចិត្តហើយ អ្នកគ្រូនៅតែបន្តរៀបចំចាត់ចែងទុកដាក់គ្រប់យ៉ាងនៃក្បួនហ៊ុងស៊ុយនៃការចាត់ចែងបញ្ចុះសពលោកតាមអ្វីដែលអ្នកម្តាយចង់បានគឺ បញ្ចុះសពលោកដើម្បីទុក DNA បន្តឱ្យកូនៗរីកចម្រើនរុងរឿង ទោះបីលោកផុតរលត់មែនតែលោកនៅតែជាចំណែកដែលជួយកូនៗឱ្យជោគជ័យក្នុងឆាកជីវឹត» ។

បន្ថែមពីនោះតារាស្រីរូបនេះក៏បានបន្ដដោយអរគុណគ្រូហុងស៊ុយខាងលើដែលបានខិតខំខ្នះខ្នែងជួយក្រុមគ្រួសាររបស់ខ្លួនចាប់តាំងពីដង្ហើមចុងក្រោយរបស់ម្ដាយ រហូតដល់បញ្ចុះសពរួចរាល់ហើយតាមក្បួនខ្នាតហ៊ុងស៊ុយច្បាស់លាស់ពិតប្រាកដ ជាមួយនឹងការរៀបចំទុកដាក់ម៉ុងបញ្ចុះសពអ្នកម្ដាយតាមក្បួនខ្នាត ដើម្បីទុកDNA ឱ្យកូនៗ» ។

សូមបញ្ជាក់ថា ម្តាយរបស់តារាសម្តែង និង ជាពិធីការនី ដួង ហ្សូរីដា បានទទួលមរណភាពកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ នៅឯមន្ទីពេទ្យប្រទេសថៃដោយសាររោគាពាធប្រចាំកាយជាច្រើនឆ្នាំមកហើយ៕ រក្សាសិទ្ធដោយ ៖ សំណាង SV

×