ភ្នំពេញ ៖ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី មានមោទនភាព មិនតិចទេ ហើយមិនចាញ់ជន រួមជាតិកម្ពុជា ដែរ ដោយបានឃើញប្រទេសជាតិខ្លួន ឯងមានសមត្ថភាព ធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេមលើកទី៣២ បានយ៉ាងវិសេសអស្ចារ្យ រហូតពិភពលោកស្ញប់ស្ញែង។ នៅពីក្រោយការខិតខំនេះ រកនូវការ តស៊ូពុះពារ និងភាពលំបាករបស់ ក្រុមការងារគ្រប់ផ្នែក។ មានខ្លះដួលហត់ហេវ ខ្លះខ្យល់ចាប់ ខំហាត់សម ក្រោមកម្តៅថ្ងៃ។

មូលហេតុបែបនេះហើយ ធ្វើឲ្យវត្តី ទប់ចិត្តមិនបានឃើញការលះបង់ខ្ពស់ របស់បងៗទាហានជាពិសេស ព្រមទាំងអ្នករួមការងារទាំងអស់។ នាងបានយំ អាណិតពេលមើលឃើញហ្នឹងភ្នែក។ ម្ល៉ោះនាង មានអ្វីក្រៅពីការអរគុណ ចំពោះភារៈដ៍ពិសេសនេះ សូមអរគុណមហាទឹកចិត្តខ្មែរស្រឡាញ់ខ្មែរ។ សូមជូនពរឲ្យបងបងដែលជាកីឡាករ កីឡាការនីតំណែងឲ្យប្រទេសកម្ពុជា ក្នុងការប្រកួតកីឡាគ្រប់ប្រភេទ ទទួលបាននូវភាពជោគជ័យជូនប្រទេសជាតិ ទាំងអស់គ្នា។
ជាកិត្តិយសណាស់ក្នុងការតំណាងឱ្យ «កម្ពុជា» ក្នុងពិធីដង្ហែក្បួនបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលជាមហាព្រឹត្តិការណ៍មួយដ៏អស្ចារ្យសម្រាប់ប្រទេសកម្ពុជា ដែលបានទន្ទឹងរងចាំរយៈពេល៦៤ឆ្នាំ មកហើយក្នុងការក្លាយជាម្ចាស់ផ្ទះ។
នាងខ្ញុំ «ពេជ្រ វត្តីសារ៉ាវឌ្ឍី» Miss Grand Cambodia ២០២២ ពិតជាមានក្តីសោមនស្សរីករាយណាស់ ក្នុងការក្លាយជាចំណែកមួយផ្សព្វផ្សាយវប្បធម៌ អរិយធម៌កម្ពុជា ទៅកាន់ឆាកអន្តរជាតិក្រោមពាក្យស្លោកកីឡានៃម្លប់សន្តិភាព។

៦៤ឆ្នាំនៃការរង់ចាំធ្វើជាម្ចាស់ផ្ទះ ទីបំផុតថ្ងៃបើក ព្រិត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះក៏បានមកដល់ហើយ។កម្ពុជាសូមស្វាគមន៍ដល់កីឡាករកីឡាការនី មកពីបណ្តាប្រទេសនានាក្នុងអាស៊ាន និងសូមជូនពរដល់កីឡាករខ្មែរទាំងអស់ សូមទទួលបានជោគជ័យគ្រប់ការប្រកួត ដើម្បីដណ្តើមមេដាយជូនជាតិមាតុភូមិយើង ។

អបអរសាទរ! កម្ពុជា រកបាន ១០១មេដាយហើយ ( មាស ៣៧ ប្រាក់ ៣០ និងសំរិទ្ធ ៣៣ ) ឈរនៅលើគេ ក្នុងចំណោម ១១ប្រទេស នៅក្នុង ព្រឹត្តិការណ៍ស៊ីហ្គេម គិតត្រឹមម៉ោង ៩យប់ ថ្ងៃទី៨ ឧសភាមុននេះ៕ រក្សាសិទ្ធដោយ ៖ ឧត្តម










