លោក Elon Musk សហគ្រិនអវកាសយានិកអាមេរិក បានបង្ហោះថា លោកបានស្ថិតនៅក្នុងប្រទេសថៃ នៅថ្ងៃអង្គារនេះ ដោយនាំយកនូវគំរូតូច «mini-sub» មួយ ទៅកាន់រូងលិចទឹក Tham Luang ទីកន្លែងដែលសមាជិកក្រុមបាល់ទាត់នៅសល់ ៥ នាក់ ដែលកំពុងបន្តជាប់គាំងនៅក្នុងនោះ ។
លោក Musk និយាយថា៖ «ទើបតែវិលត្រឡប់ពីរូងទី៣» ។
«Mini-sub បានត្រៀមរួចរាល់ហើយ ប្រសិនបើត្រូវការចាំបាច់ ។ វាបង្កើតឡើងពីផ្នែករ៉ុកែត និងមានឈ្មោះថា Wild Boar បន្ទាប់ពីឈ្មោះក្រុមបាល់ទាត់វ័យក្មេងរងគ្រោះទាំងនេះ ។ ក្នុងវាក្នុងទីនោះ គឺក្នុងករណីវាអាចមានប្រយោជន៍នៅថ្ងៃអនាគត» ។
នៅលើគណនី Instagram របស់ខ្លួន លោក Musk បានបង្ហោះផ្សាយវីដេអូមួយ អំពីស្ថានភាពរបស់ក្រុមអ្នកមុជទឹកនៅក្នុងរូងភ្នំ Tham Luang ដែលាមនចម្ងាយប្រហែល ២ គីឡូម៉ែត្រ ពីច្រកចូលបណ្តាញដ៏ស្មុគស្មាញរបស់រូងនេះ និងជាមូលដ្ឋានសម្រាប់អ្នកសង្គ្រោះថៃ ។
Just returned from Cave 3. Mini-sub is ready if needed. It is made of rocket parts & named Wild Boar after kids’ soccer team. Leaving here in case it may be useful in the future. Thailand is so beautiful. pic.twitter.com/EHNh8ydaTT
— Elon Musk (@elonmusk) July 9, 2018
មិនមានការចង្អុលបង្ហាញអ្វីបន្ថែមថា ក្រុមអ្នកសង្គ្រោះថៃ មានផែនការប្រើប្រាស់គំរូតូចរបស់ Musk នៅយប់ថ្ងៃច័ន្ទទេ ដោយក្រុមអ្នកមុជទឹកដ៏កំពូលៗបានគ្រប់គ្រងនាំយកសមាជិក ៨ នាក់ ក្នុងចំណោមក្មេងប្រុសៗបាល់ទាត់១២នាក់ និងគ្រូបង្វឹករបស់ពួកគេអាយុ ២៥ ឆ្នាំម្នាក់ ។
កិច្ចខិតខំប្រឹងប្រែងរបស់អ្នកសង្គ្រោះថៃ ត្រូវបានជួយដោយអ្នកជំនាញៗមកពីជុំវិញពិភពលោក និងសពអតីតអ្នកមុជទឹក SEAL របស់កងទ័ពជើងទឹកថៃ ដែលបានពលីជីវិត ដោយសារខ្វះអុកស៊ីហ្សែននៅក្នុងអំឡុងពេលប្រតិបត្តិការសង្គ្រោះ កាលពីថ្ងៃសុក្រ ៕ ឧត្តម
នេះជាវីដេអូរបស់លោក Musk ពីក្នុងរូង៖
Simulating maneuvering through a narrow passage pic.twitter.com/2z01Ut3vxJ
— Elon Musk (@elonmusk) July 9, 2018