Monday, May 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​ជ័យជំនះ​ដ៏​អស្ចារ្យ រូបភាព​ដ៏​ផ្អែមល្ហែម​របស់ ខាន់ ចេ​សា និង​គូស្នេហ៍ ត្រូវ​បាន​បញ្ចេ​ញ ខណៈ​មិត្ត​ប្រុស​នាង ក៏​ត្រូវ​បានដឹង​ថា​ជា…

ប្រិយមិត្តជាច្រើន បានស្គាល់រួចហើយ ពីកូនខ្មែរ-អាមេរិក ខាន់ ចេសា ជាកីឡាការិនីជីជីតស៊ូដ៏ឆ្នើម និងជាគ្រាប់ពេជ្ររបស់កម្ពុជា ដែលបានសាងកេរ្តិ៍ឈ្មោះដ៏ល្បីរន្ទឺ នៅលើឆាកអន្តរជាតិ ដោយដណ្តើមបានមេដាយមាសជាច្រើនរាប់មិនអស់ តាមរយៈព្រឹត្តិការណ៍តំបន់ អាមេរិក អឺរ៉ុប និងលើឆាកពិភពលោកជាច្រើនទៀត។

ដោយឡែក ថ្មីៗនេះ កីឡាការិនី ខាន់ ចេសា ទទួលបានភាពល្បីល្បាញកាន់តែខ្លាំងបន្ថែមទៀត បន្ទាប់ពីបានផ្ដួលគូប្រកួតកីឡាការិនីហ្វីលីពីន ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដណ្តើមបានមេដាយមាសជូនជាតិកម្ពុជា នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

តែទន្ទឹមនឹងជ័យជំនះដ៏អស្ចារ្យនេះ ខណៈមហាជនជាច្រើនក៏ចង់ដឹងពីជីវិតឯកជនរបស់នាង ថ្មីៗនេះ នៅលើបណ្តាញសង្គម ក៏បានបញ្ចេញថា នាងមានម្ចាស់បេះដូងរួចហើយ និងកំពុងផ្ទុះចែករំលែករូបភាពផ្អែមល្ហែមរបស់កីឡាការិនីរូបនេះ និងគូស្នេហ៍ ដែលគេដឹងថា ក៏ជាកីឡាករជីជីតស៊ូខ្សែក្រវាត់ខ្មៅដូចគ្នាផងដែរ ដែលមានឈ្មោះថា Zach Kaina ជាជនជាតិអាមេរិក។ អ្នកទាំងពីរក៏ត្រូវបានដឹងថា បានស្រលាញ់គ្នា គឺតាំងពីនៅវ័យកុមារហាត់ជីជីតស៊ូជាមួយគ្នា និងបន្តរក្សាចំណងស្នេហ៍រហូតដល់ធំពេញវ័យ មកទល់ពេលនេះ។

កីឡាការិនី ខាន់ ចេសា មានឪពុកឈ្មោះ Peter El Khan និងម្តាយឈ្មោះ April Marie Khan ។ នាងបានចាប់ផ្តើមហ្វឹកហាត់ផ្នែកកីឡានេះនៅឆ្នាំ២០១០ ពោលគឺតាំងពីនាងទើបមានអាយុ ៨ ឆ្នាំ មកម្ល៉េះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×