នេះប្រហែលជាស្លាបមាន់ដែលប្លែក និងឡូយជាងគេបំផុតហើយក្នុងពិភពលោក ដោយវាមានប្រឡាក់ជាមួយនឹងកម្ទេចមាស ក្រោយពេលចម្អិនរួចរាល់។
ភោជនីដ្ឋានចំនួន ២នៅតំបន់ Manhattan ទីក្រុងញូវញ៉ក សហរដ្ឋអាមេរិច បានផ្តល់សេវាកម្មប្លែក និងថ្មីបំផុត ដោយមានលក់ស្លាបមាន់មាសប្រឡាក់ជាមួយនឹងកម្ទេចមាសចំនួន ២៤ការ៉ាត់ ដល់អតិថិជន។
ដើម្បីធ្វើមុខម្ហូបដ៏ប្លែកនេះ ដំបូងគេយកស្លាបមាន់ប្រឡាក់ជាមួយនឹងខ្ទិះដូង ម្ទេសក្រៀម និងទឹកឃ្មុំចំនួន ២៤ម៉ោង បន្ទាប់មកយកមកលាបជាមួយនឹងកម្ទេចមាសចំនួន ២៤ការ៉ាត់។
ស្លាប់មាន់នេះ ត្រូវបានគេចាត់ទុកដាជាស្លាបមាន់ដ៏មានតម្លៃថ្លៃបំផុតក្នុងពិភពលោក និងមានឈ្មោះថា ស្លាប់មាន់មាស ២៤ការ៉ាត់។
ចំពោះតម្លៃវិញក៏មិនថោកដែរ ដោយស្លាបមាន់ ១០ មានតម្លៃ ៣០ដុល្លារ និង ៦០ដុល្លាសម្រាប់ ២០ដុំ ឬ ៥០ស្លាបមាន់ ដោយមានផ្តល់ស្រាសាំប៉ាញមួយដបផងនោះ មានតម្លៃ ១ពាន់ដុល្លារ៕ សុភ័ក្ត្រ
ប្រភព ៖ feedytv