នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២៣ គេហទំព័រ Sohu បានរាយការណ៍រឿងដ៏ហួសចិត្តបំផុតមួយ ដែលកំពុងបង្កការរិះគន់នៅក្នុងសហគមន៍អនឡាញរបស់ចិន។ នោះគឺករណីស្រ្តីជាម្តាយវ័យក្មេងរូបស្រស់ស្អាតម្នាក់ បានយល់ព្រម «រួមដំណេក» ជាមួយនាយកសាលាដ៏ល្បីឈ្មោះជាច្រើនដង ជាថ្នូរដើម្បីឲ្យកូនប្រុស បានចូលរៀននៅទីនោះងាយស្រួល។ ប៉ុន្តែ បន្ទាប់ពី ប្ដីរបស់នាងបានដឹង និងផ្ទុះកំហឹងយ៉ាងខ្លាំង ស្ត្រីរូបនេះបានប្រកែកថា អ្វីដែលនាងបានធ្វើមិនខុសនោះទេ ព្រោះនាងធ្វើសម្រាប់តែកូនប៉ុណ្ណោះ។
យោងតាមរបាយការណ៍ ម្តាយដ៏ស្រស់ស្អាតនេះដែលមានឈ្មោះ Wang ត្រូវបានដឹងថា ជាអ្នកមានជីវិតភាពធូរធារ នៅក្នុងទីក្រុងសៀងហៃ។ នាង និងស្វាមី មានអ្នកស្នងមរតកជាកូនប្រុសម្នាក់ ហើយគ្រួសារអ្នកទាំង៣នាក់ រស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលផងដែរ។ ហើយនៅពេលកូនប្រុសចាប់ផ្ដើមធំឡើងដល់វ័យត្រូវចូលរៀន ម្ដាយរូបនេះក៏ចាប់ផ្ដើមបារម្ភពីអនាគតកូនគ្រប់ផ្នែក។
នាង Wang ចង់ឱ្យកូនប្រុស ចូលរៀនសាលាមត្តេយ្យលំដាប់ខ្ពស់។ ដូច្នេះ នាងក៏បានមើលឃើញសាលាមត្តេយ្យមួយនៅជិតផ្ទះរបស់នាង ដែលសាលានេះបង្រៀនពីរភាសា ហើយក៏បានឮថាគ្រូដែលបង្រៀនសុទ្ធតែមានគុណភាពល្អ ដូច្នេះហើយនាងមិនស្ទាក់ស្ទើរក្នុងការទាក់ទងទៅនាយកសាលា ដោយសង្ឃឹមថាកូនប្រុសរបស់នាង អាចចូលរៀននៅទីនេះបានអនាគតល្អប្រសើរ។ ទោះជាយ៉ាងណា ការដាក់ពាក្យចូលសាលានេះគឺពិបាកខ្លាំងណាស់ ព្រោះអត្រាប្រកួតប្រជែងគឺតឹងរ៉ឹងណាស់ មិនមែនឲ្យតែមានលុយអាចចូលបានទេ។
បន្ទាប់ពីនោះ នាង Wang ក៏បានរកឃើញគណនីបណ្តាញសង្គម WeChat របស់នាយកសាលា គឺលោក Giang ។ ក្រោយមក អ្នកទាំងពីរក៏ចាប់ផ្តើមរាប់អានគ្នា និងជជែកគ្នាលេង។ ដោយឃើញនឹងសម្រស់ដ៏គួរឲ្យទាក់ទាញរបស់នាង លោក Giang ក៏បានលង់ស្នេហ៍ភ្លាមៗ។ ដូច្នេះ លោក Giang ក៏បាននិយាយមុនគេអំពីបញ្ហាស្នេហាជាថ្នូរនឹងការចូលរៀនរបស់កូនប្រុសនាង ហើយនាង Wang ក៏បានយល់យ៉ាងច្បាស់ពីអត្ថន័យរបស់លោកនាយក និងមិនបានបដិសេធទេ ព្រោះនាងដឹងថាគោលដៅរបស់នាងបានសម្រេចហើយ។ បន្ទាប់មក អ្នកទាំងពីរបានណាត់ជួបគ្នានៅការិយាល័យនាយក ហើយគ្រប់គ្នាដឹងថាមានរឿងអ្វីកើតឡើង។ ពិតណាស់ នាង Wang បានស្ម័គ្រ «រួមដំណេក» ជាមួយលោក Giang សរុប ៩ ដង ដើម្បីឲ្យកូនចូលរៀន។
តែជាលទ្ធផល «ម្ជុលក្នុងកាបូបក៏មានថ្ងៃចេញមក» ទង្វើដ៏ហួសចិត្តរបស់នាង Wang ក៏ត្រូវបានស្វាមីរកឃើញ។ បុរសជាប្តីមានការតក់ស្លុត និងខឹងសម្បារជាខ្លាំង នៅពេលដែលប្រទះឃើញការជជែកគ្នាលេងរវាងប្រពន្ធខ្លួន និងលោក Giang ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលស្វាមីរបស់នាងបានសាកសួរអំពីរឿងនេះ នាង Wang មិនបានបង្ហាញពីភាពខ្មាសអៀន ឬវិប្បដិសារីអ្វីឡើយ ផ្ទុយទៅវិញ នាងគិតថា វាជារឿងធម្មជាតិដែលម្តាយលះបង់តិចតួចដើម្បីកូន។ នាង Wang ថែមទាំងរិះគន់ស្វាមីថា មិនអាចមើលថែកូនបានត្រឹមត្រូវទៀតផង។
ទោះជាយ៉ាងណាក៏ដោយ បុរសជាប្តីបានស្វាមី បានសម្រេចចិត្តបង្ហោះរាល់ការសន្ទនា “ផ្លូវភេទ” រវាងប្រពន្ធខ្លួន និងលោក Giang នៅលើបណ្តាញសង្គម។ សារដ៏រសើបរវាងនាង Wang និងលោកនាយក Giang បានរីករាលដាលយ៉ាងលឿន ហើយបានក្លាយជាប្រធានបទនៃការពិភាក្សាជាសាធារណៈ។ អ្នកនិយមលេងអ៊ីនធឺណិតភាគច្រើន បានរិះគន់ទង្វើរបស់នាង Wang និងលោក Giang ថា៖ «មិនយល់ពីហេតុផលរបស់ម្ដាយនេះទេ ខ្ញុំមិនដឹងថា គាត់ស្រឡាញ់កូនខ្លាំងពេក ដល់ថ្នាក់ធ្វើរឿងដ៏ខ្វះសីលធម៌បែបនេះសោះឡើយ, ទង្វើរបស់ម្ដាយនេះ មិនគួរឲ្យសរសើរទាល់តែសោះ ផ្ទុយទៅវិញ វាមានតែជះឥទ្ធិពលដ៏អាម៉ាសខ្លាំងដល់កូនប៉ុណ្ណោះ, មិនត្រឹមតែម្ដាយទេ នាយកសាលាក៏សមទទួលការថ្កោលទោសដែរ ហេតុអ្វីបានជាល្បួងស្ត្រីរៀបការ ជាថ្នូរនឹងកន្លែងនៅសាលាបែបនេះ? មនុស្សប្រភេទនេះមិនគួរបន្តឲ្យធ្វើការក្នុងវិស័យអប់រំទៀតទេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





