មហាជនអ្នកលេងបណ្តាញសង្គម ពិតជាសម្តែងការហួសចិត្ត និងគួរឲ្យស្អប់យ៉ាងខ្លាំង ចំពោះទង្វើបុរសមានឡានថ្លៃជិះម្នាក់ តែចរិតថោកហួសថ្លែង បើកឡានស្រវឹងស្រាជោគ រកទិញកាតទូរស័ព្ទ តែអ្នកលក់អត់មាន ក៏ស្រាប់តែរករឿងបញ្ចេញកាយវិការដ៏អស្ចារ្យ ស្រែកជេរមនុស្សស្រីយ៉ាងសាហាវតែម្តង។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Zeii Pov បានបញ្ចេញវីដេអូបុរសជើងខ្លាំង ព្រោះតែអំណាចស្រា ភ្លេចអស់ភាពថ្លៃថ្នូរ ស្រែកជេរគ្រួសាររបស់នាង ជាអ្នកលក់ដូរនៅប្លុកបុរីកីឡា កាលពីវេលាម៉ោងជាង ៨ យប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ដោយបានរៀបរាប់ទាំងស្អប់បំផុតបែបនេះថា៖ «ផុសអោយពូឯងល្បីម្ដង មកទិញកាតទូរស័ព្ទគេ គេអត់មាន ជេរគេ មានដល់ឡានជិះ ឡានមើលទៅថ្លៃគួរសមដែរ តែចរិកពូឯងអត់ថ្លៃដូចឡានពូឯងជិះសោះ ខ្លួនប្រុសទេ មកជេរគេស្រី ពូផ្ដាំថាបើហ៊ានផុស ពូមកជេរទៀត ជួយ Share អោយគាត់ល្បីម្នាក់មួយផង»។
ជាការពិតណាស់ មនុស្សដែលមានចរិតល្អ បើទោះជាគេផឹកស្រវឹងជោគជាំយ៉ាងណា ក៏ចរិតគេថ្លៃថ្នូរដែរ ប៉ុន្តែ ផ្ទុយទៅវិញ សម្រាប់មនុស្សចរិតខូច គឺនៅតែខូច ហើយបើបានស្រាចូលខ្លួនទៀត គឺរឹតតែអស្ចារ្យ។ តួយ៉ាង ដូចបុរសម្នាក់នេះជាដើម មិនមែនមិនដឹងខុសត្រូវនោះទេ ប៉ុន្តែ មកពីចរិតមនុស្សខូច គឺធ្លាប់ប៉ះសម្តីជាមួយគេនៅលើដងផ្លូវរួចមកហើយ ព្រោះតែអាងខ្លួនជិះឡានថ្លៃ។
ជាក់ស្តែង ស្របពេលមានរឿងដ៏ហួសចិត្តនេះ បានកើតឡើង ស្រាប់តែគណនីហ្វេសប៊ុកឈ្មោះ Ah Pink ក៏បានបញ្ចេញឲ្យឃើញស្លាកឡានបុរសរូបនេះ និងបញ្ជាក់ឲ្យបងប្អូនមហាជនបានដឹង ដាក់ឡើងម៉ាឆ្ងាញ់ថា៖ «បង ខ្ញុំធ្លាប់ប៉ះអាត្រូវគ្រាប់ហ្នឹងដូចគ្នា អាហ្នឹងឈ្លើណាស់, អាគុក អាច្រវ៉ាក់ អារកស៊ីមិនឡើង វាក៏ធ្លាប់ប៉ះជាមួយពួកខ្ញុំដែរ បើបងអ្នកផុសប្តឹងឡើងតុលាការខ្ញុំកំដរទៅជាមួយ ខ្ញុំមានភស្តុតាងដូចគ្នា គ្រាន់ពេលនោះមិនចង់ថោកជាមួយអាថោកហ្នឹង»។
ជាមួយគ្នានេះ មហាជនក៏សូមស្នើដល់សមត្ថកិច្ច គួរតែហៅបុរសរូបនេះ មកដុះក្អែលចេញម្តងទៅ ព្រោះកុំឲ្យបន្តបញ្ចេញចរិកឈ្លើយ កោងកាចនៅតាមដងផ្លូវបែបនេះ ជាពិសេសបើកបរទាំងស្ថានភាពស្រវឹងជោគជាំ ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









