វីដេអូឃ្លីបមួយ បានកំពុងទទួលភាពល្បីល្បាញយ៉ាងខ្លាំង នៅលើអ៊ីនធើរណែត ដោយបានធ្វើឲ្យគ្រប់គ្នាទប់សំណើចមិនជាប់នោះ ពោលគឺសើចហូរទឹកភ្នែកតែម្តង បន្ទាប់ពីបានឃើញទិដ្ឋភាពចៃដន្យ សត្វឆ្កែ១ក្បាល ចូលមកបង្អាក់ធម៌របស់ព្រះសង្ឃ ដែលកំពុងសូត្រឲ្យពរទៅដល់ ឪពុក និងកូនស្រីមួយគូ បន្ទាប់ពីបានដាក់បាត្ររួច។
តាមរយៈវីដេអូ បានបង្ហាញឲ្យឃើញ គឺខណៈពេលព្រះសង្ឃ ៥ អង្គ កំពុងសូត្រធម៌ឲ្យពរជ័យ ស្រាប់តែសត្វឆ្កែរបស់ម្ចាស់ផ្ទះ បានដើរចូលមកកាត់ រួចលើកជើងបាញ់នោមដាក់បុរសជាឪពុកតែម្តង។ ក្រោយឃើញបែបនេះ ព្រះសង្ឃចំណាស់ម្នាក់ ក៏បានចាប់ផ្តើមផ្ទុះសំណើច ដែលជាហេតុធ្វើឲ្យព្រះសង្ឃក្មេងៗដទៃ ទប់សំណើចមិនជាប់ ដាច់ធម៌ពាក់កណ្តាលទី ខណៈកូនស្រីម្នាក់មានរូបឆោមដ៏ស្រស់ស្អាត ក៏ទប់មិនជាប់ ព្រមជាមួយព្រះសង្ឃផងដែរ។
ពិតណាស់ បើទោះជាឪពុក និងកូនស្រីទាំងពីរ ព្យាយាមតាំងចិត្តឲ្យស្ងប់យ៉ាងណា ក៏ព្រះសង្ឃធ្វើចិត្តបាននោះទេ ដោយបន្តសូត្រធម៌លាយឡំសំណើច ខណៈសង្ឃខ្លះទៀត គឺសូត្រលែងចេញតែម្តង។
ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្គម បាននាំគ្នាបញ្ចេញមតិទាំងអស់សំណើចថា៖ «មើល100ដងសើចទាំង100ដង, អូសពីលើមក sad ដល់វីដេអូនេះសើចគាំង, យីកូន នោមពេលណាមិននោមមកនោមពេលហ្នឹងហាសៗ, មកពីអត់មានទឹកមន្ត ម្យ៉ាងដែរ លោកអ្នកសូត្រ ឆ្កែអ្នកបាញ់ទឹកឲ្យម្ចាស់វា ជាតិក្រោយឆ្កែទៀត,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង