និយាយដល់រឿងដើរលេងសប្បាយ នោះប្រាកដណាស់ យើងគ្រប់គ្នានឹងនឹកដល់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ២០២៣ ដែលទើបតែបានកន្លងផុតទៅ ព្រោះថា ឆ្នាំនេះ ឃើញថា មានការលេងអ៊ូអរខ្លាំងណាស់ ជាពិសេសគឺការលេងបាតម្សៅ និងបាញ់ទឹកតែម្តង ទាំងអ្នកដើរលេង និងអ្នករង់ចាំតាមផ្លូវមុខ ស្ទើរគ្រប់ទីកន្លែង គឺលេងបាញ់ទឹក បាតម្សៅដាក់គ្នាទៅវិញទៅមក ពោរពេញដោយភាពសប្បាយរីករាយបំផុត។
តែដោយឡែក វីដេអូមួយបានកំពុងផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលដំបូងឡើយ គិតស្មានថាប្រហែលចូលចូលឆ្នាំនៅខាងស្រុកគេ មិនចប់ទេមើលទៅ? ខណៈបានឃើញទិដ្ឋភាពបងប្អូនអ្នកភូមិ នាំគ្នាបាញ់ទឹក និងជះទឹក ទៅលើរថយន្តអ្នកដើរលេង ដែលរួមមានទាំងព្រះសង្ឃ ដែលមើលទៅពិតជាសប្បាយខ្លាំងណាស់ ធ្វើឲ្យម្នាក់ៗនឹកដល់ថ្ងៃចូលឆ្នាំមិនចង់ឃ្លាតនោះទេ។
ទោះជាយ៉ាងណា នេះមិនមែនបុណ្យចូលឆ្នាំទេ តែគឺជាពិធីបុណ្យ «ឆ្លងចែត្រ» ដែលត្រូវបានធ្វើឡើងនៅភូមិលលៃ ឃុំ បាគង. ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។
ក្រោយពីបានឃើញទិដ្ឋភាពដ៏សប្បាយនេះ អ្នកលេងបណ្តាញសង្គម បាននាំគ្នាបង្ហាញអារម្មណ៍រំភើបថា៖ «ស្តាយណាស់ មិនបានទៅលេង, សប្បាយណាស់ឆ្នាំនេះ សង្ឃឹមថា ឆ្នាំក្រោយនឹងសប្បាយបែបនេះទៀត, អរគុណសន្តិភាព!,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង