ហេតុការណ៍នេះកើតឡើងនៅតាមផ្លូវ ក្នុងទីក្រុង Qingyuan ខេត្ត Guangdong ខ្សែវីដេអូត្រូវបានមនុស្សម្នាក់នៅក្បែរនោះថត រួចចែករំលែកលើ Youku បង្ហាញឲ្យឃើញស្ត្រីចំណាស់ម្នាក់អង្គុយផ្ទាល់ដី ពេលចៅប្រុសរបស់គាត់ចាប់បោចសក់គាត់ជាប់ គាត់ស្រែកលាន់មាត់ខ្លាំងថា យើងជាយាយរបស់ឯង ម្តេចក៏ឯងធ្វើបែបនេះ។
ក្មេងប្រុសនោះស្លៀកពាក់ឯកសណ្ឋានសិស្ស នៅតែពុំព្រមលែងដៃ ហើយស្រែកសន្ធាប់ជាប់មាត់ថា ចៅចង់ទិញរបស់លេង! ចៅចង់ទិញរបស់លេង! ។
ក្មេងប្រុសរូបនេះពុំព្រមលែងដៃ ហើយស្ត្រីចំណាស់ប្រឹងងើបឈរ តែពុំរួច គេក៏បានស្រែកហៅប៉ូលិសឲ្យមកជួយ ។ ប៉ូលិសដល់ទៅ ៤នាក់ ក៏ពុំអាចផ្តាច់ក្មេងប្រុសនេះចេញពីយាយរបស់វាបានដែរ រហូតទាល់តែប៉ូលិសម្នាក់ប្រើល្បិចថា ៖ លែងគាត់ទៅ! លែងគាត់ទៅ! ហើយមកនេះទិញរបស់លេង! ក្រោយការបញ្ចុះបញ្ចូលមួយសន្ទុះធំ ទើបក្មេងប្រុសនេះព្រលែងដៃចេញ ។ អ្នកនៅក្បែរនោះនាំគ្នាបន្ទោសស្ត្រីចំណាស់ថា ៖ ព្រោះតែទំយើ ចៅជ្រុល ទើបវាព្រហើន គ្មានស្គាល់ចាស់ ទុំបែបនេះ ៕ ចន្ទ្រា