ភ្នំពេញ ៖ ចាប់តាំងពី លីវ ជីលី មានឈ្មោះលើវិថី បវរកញ្ញាមក នាងទទួលបាននូវ បទពិសោធន៍ ជាច្រើនលើឆាកសម្តែង និងពាក្យរិះគន់នឹងសរសើរ។ នាងបានក្រាញននៀលលើ អាជីពមួយនេះ ហត់ហេវ នឿយបែបណាក៍ នាងមិនបោះបង់។ បើទោះមានឈ្មោះល្បីលើ វិស័យបវរកញ្ញា ក៍ជីលី នៅតែឈ្មុលទទួល ជម្រុញសមត្ថភាពខ្លួនជានិច្ចអោយទៅមុខ។ គោលបំណងគឺចង់អោយ ប្រទេសជាតិខ្លួន មានភាពរីកចម្រើនបន្តទៀត ពិសេសវិស័យបវរកញ្ញា។

សព្វថ្ងៃនេះ លីវ ជីលី មានឈ្មោះជា ម្ចាស់មកុដ Miss Supranational Cambodai 2023។ នាងត្រៀមខ្លួន ច្បាស់លាស់រួចជាស្រេច ដើម្បីហោះទៅ កាន់ប្រទេស ប៉ូឡូញ ដើម្បីប្រកួតប្រជែងគ្នា ជាមួយ បណ្តស្រីស្អាតជាម្ចាស់មកុដផ្សេងទៀត ។ ម្ល៉ោះហើយ ជីលីបានទាំងចំណយយ ថវិកាខ្លួនឯងរៀបចំ កាត់ជាសំលៀកបំពាក់ ផ្សេងៗ ជួលជាងច្នៃឲ្យមើលទៅ ទាក់ទាញ ពេលឡើងឆាក កម្រិតអន្តរជាតិ ។ ទោះជាមានការរិះគន់តំណែងនាង ថាមានបក្សពួកបែបណា ក៍ជីលី មិនបានបកស្រាយអ្វីនោះឡើយ នាងមានតែតស៊ូ លើវិស័យនេះ ហើយប្រឹងចែករំលែក បទពិសោធន៍ ដល់ប្អូនៗជំនាន់ក្រោយទៀតផង។

កញ្ញា ជីលី បាននិយាយថា «ខ្ញុំខិតខំក្នុងវិស័យបរវកញ្ញាមួយនេះជាលើកចុងក្រោយហើយ ចំណាយទៅលើពេលវេលា ថវិកា ការតស៊ូ អត់ធ្មត់ ប្រឹងប្រែង រឹងមាំក្លាហាន ជំនះគ្រប់ឧបសគ្គ គឺដើម្បីប្រជាជនកម្ពុជា និងប្រទេសកម្ពុជា ។ គោលដៅរបស់ខ្ញុំគឺចង់អោយប្រទេសខ្ញុំរីកចម្រើនគ្រប់វិស័យ នេះជាផ្នត់គំនិត និងមហិច្ឆតារបស់នាងខ្ញុំ តែសូមសំណូមពរដល់បងប្អូនយើងនៅក្នុងសិល្បៈជំនាន់ក្រោយ ត្រូវចេះស្រលាញ់គ្នា រៀនបើកចិត្ត កុំរឹកពារ ខ្មឺតមានតែឯង ត្រូវចេះស្រលាញ់គ្នា យោគយល់គ្នា រួមរួមគ្នា ចែករំលែកបទពិសោធន៍ជូនគ្នាទៅវិញទៅមក យើងត្រូវតែព្យាយាមធ្វើជាទឹកកន្លះកែវ ដូចពាក្យសុភាសិតមួយតែងពោលថា(ងើយស្កក ឱនដាក់គ្រាប់) ទោះថ្ងៃនេះយើងមិនជោគជ័យ នៅមានថ្ងៃក្រោយ ពេលដែលយើងតស៊ូយើងនឹងទទួលបានជោគជ័យជាមិនខានបំណងល្អពីនាងខ្ញុំជីលី ទេវី »។ ការប្រើពាក្យពេចន៍បែបនេះ អ្នកគាំទ្រ បានជូនពរនាងដើរអោយដល់គោលដៅល្អ ពេលដល់ប្រទេស ប៉ូឡូញ ហើយ សង្ឃឹមថា មហាជននិងបន្តគាំទ្រនាងជាបន្តទៀត បើទោះអនាគតនាងលែងដើរលើវិស័យនេះបែបណា៕ រក្សាសិទ្ធដោយ ៖ ឧត្តម






